(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្រ្តីរវាងកម្ពុជា និងជប៉ុន លើកទី៣ នៅរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្រ្តីរវាងកម្ពុជា និងជប៉ុនលើកទី៣ បានធ្វើឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ដែលមានលោកស្រី ជា គឹមថា អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក អ៊ិស៊ិកាវ៉ា ហ៊ិរ៉ុស៊ិ ឧបការីរដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអាស៉ីអាគ្នេយ៍ និងអាស៉ីនិរតី នៃក្រសួងការបរទេសជប៉ុន ជាសហប្រធាននៃកិច្ចប្រជុំ បានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ និងស្មារតីសហប្រតិបត្តិការ ទៅវិញទៅមក ហើយបានគ្របដណ្តប់លើទិដ្ឋភាពជាច្រើននៃកិច្ចសហប្រតិបត្តិការនយោបាយ សន្តិសុខ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី និងវិនិយោគ ទេសចរណ៍ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រួមទាំងការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន និងវប្បធម៌៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស៖