(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លេីក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសស្រាល៣នាក់ និងរបួសធ្ងន់១នាក់ ក្នុងនោះមិនពាក់មួក៦នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, ស្រវឹង និងមិនគោរពសិទ្ធិ៕