(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានចេញលិខិតមួយផ្ញើទៅអភិបាលរាជធានី-ខេត្តឱ្យបិទនូវខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត និងរង្គសាលានានា នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីទប់ស្កាត់នឹងការរីករាលដាល នៃជំងឺកូវីដ១៩។ នេះបើតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សូមបញ្ជាក់ថា ការស្នើឱ្យអភិបាលរាជធានី-ខេត្តបិទក្លឹបិកម្សាន្ត ខារ៉ាអូខេ និងរង្គសាលទាំងនោះ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា ដែលបញ្ជាក់ថា នៅកម្ពុជាមានការរកឃើញជំងឺកូវីដចំនួន៣៣ករណី៕

ខាងក្រោមនេះជាលិខិតរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖