(អាមេរិក)៖ មើលទៅឥណ្ឌាមិនត្រឹមតែជាប្រទេសចាប់ចំណាក់ទី២ ដែលមានអ្នកប្រើ Facebook ច្រើនជាងគេប៉ុណ្ណោះទេ សូម្បីតែចំនួនអ្នកប្រើប្រាស់ស្មាតហ្វូន ក៏ស្ថិតនៅលំដាប់ទី២ផងដែរ។ សារព័ត៌មាន​ Bloomberg បានចេញផ្សាយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ថា ចាប់តាំងពីខែតុលាមក ចំនួន​អ្នក ប្រើប្រាស់ស្មាតហ្វូ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់១ពាន់លាននាក់។ នៅខែកញ្ញា​ ចំនួនអ្នកប្រើស្មាតហ្វូនបានកើនឡើង ៧ភាគរយបន្ថែមទៀត ដែលសរុបទាំងអស់ ១,០៣ពាន់លាននាក់ ដោយបានវាយផ្ដួលសហរដ្ឋ​អាមេរិក។

ចាប់តាំងពីឆ្នាំ ២០០៨មក អ្នកប្រើប្រាស់ស្មាតហ្វូន នៅក្នុងប្រទេសឥណ្ឌា បានបន្តកើនឡើងជាលំដាប់ ដោយបានដេញ​តាមប្រទេសចិន។ កាលនោះ ចំនួន​អ្នក​ប្រើប្រាស់ស្មាតហ្វូន នៅសហរដ្ឋអាមេរិក បានច្រើនជាង ១០០លាននាក់ ខណៈដែលឥណ្ឌ បានកើនដល់ជាង ៨០០លាននាក់។

កត្ដាដែលជំរុញឲ្យចំនួនអ្នកប្រើប្រាស់ស្មាតហ្វូន នៅក្នុងប្រទេសឥណ្ឌាកើនឡើង ឆាប់រហ័សដូច្នេះគឺត្រូវបាន ក្រុម​អ្នកវិភាគលើកឡើងថា មកពីកត្តានយោបាយធំជាងគេ។ ស្ថានភាពនយោបាយនៅក្នុងប្រទេសឥណ្ឌាគឺមានស្ថិរភាព ដែល​បានជំរុញឲ្យអ្នកវិនិយោគទុកជាច្រើន បានបោះពួយសំដៅ ទៅកាន់ប្រទេសឥណ្ឌា និងបានជួយឲ្យសេដ្ឋកិច្ច ឥណ្ឌា​កើនឡើង។ កត្តាតូចមួយទៀត គឺបច្ចុប្បន្នមានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ​បាននាំគ្នា​ទៅបង្កើត និងបង្កើនអាជីវកម្មនៅឥណ្ឌា និងបានបញ្ចុះតម្លៃ ទៅលើស្មាតហ្វូន៕