(ភ្នំពេញ)៖ លទ្ធផលផ្លូវការនៃការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ក្នុងប្រតិបត្តិការទូទាំងប្រទេស កម្លាំងនគរបាលចរាចរណ៍ ឃាត់យានយន្តល្មើសចំនួន ៧៥១៩គ្រឿង ក្នុងនោះធ្វើការអប់រំចំនួន ៤៥៤៣គ្រឿង ផាកពិន័យ២៩២៥គ្រឿង និងឃាត់យានយន្តទុកចំនួន១១០គ្រឿង។

របាយការណ៍លទ្ធផល នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានបញ្ជាក់ទៀតថា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ដែលជាថ្ងៃដំបូង ដែលចាប់ផ្តើមអនុវត្តនោះមានខេត្តចំនួន២៣ បានអនុវត្តព្រមៗគ្នា លើកលែងតែខេត្តកំពង់ស្ពឺ និងព្រះសីហនុប៉ុណ្ណោះ។ ចំពោះបញ្ហាប្រឈម គឺប្រជាពលរដ្ឋមួយចំនួនត្អួញត្អែរ មិនទាន់បានដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី៕

សូមទស្សនាវីដេអូនៃកិច្ចសម្ភាសន៍ កិច្ចសម្ភាសន៍ របស់ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ស្តីពីលទ្ធផលប្រតិបត្តិការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក ថ្ងៃទី១ ខែមករា ឆ្នាំ២០១៦៖