(ភ្នំពេញ)៖ នៅ​ថ្ងៃទី១ ខែមករា ឆ្នាំ​២០១៦​ម្សិលមិញនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូទាំងប្រទេស​ចំនួន៦​លើក (យប់០៣​លើក) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់២​នាក់ របួសធ្ងន់១៩​នាក់ និងរបួសស្រាល៤៩​នាក់ និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់ ​មាន៧​នាក់ (​យប់០៦​នាក់​) នេះបើតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។

​ប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង៦​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​ សរុប១១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន៦​គ្រឿង រថយន្ត​ធុន​តូច០៣​គ្រឿង រថយន្តធុនធំ១គ្រឿង និង​យានយន្ត១គ្រឿង​ ហើយមូល​ហេតុដែល​បណ្តាល​ឲ្យ ​មាន​គ្រោះថ្នាក់​រួមមាន​៖ ល្មើស​ល្បឿន០២​លើក ​បត់​គ្រោះថ្នាក់០២​លើក មិនប្រកាន់ស្តាំ១លើក និងមិនគោរពសិទ្ធិ១លើក៕