(ម៉ូស្គូ)៖ យោងតាមព័ត៌មាន AFP ចេញផ្សាយនៅល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥នេះ បានឲ្យដឹងថា ក្រុមឧទ្ទាមរដ្ឋឥស្លាម IS​ បានចេញមុខអះអាង ទទួលស្គាល់ថា ការបាញ់ប្រហារនៅមជ្ឈមណ្ឌលបុរាណមួយកន្លែង ក្នុងតំបន់ North Caucasus ទីក្រុង Derbent ភាគខាងត្បូងប្រទេសរុស្ស៊ី គឺជាស្នាដៃ នៃសមាជិកក្រុមរបស់ខ្លួន។

ការវាយប្រហារ ដោយក្រុមឧទ្ទាមកាលពីថ្ងៃពុធកន្លងទៅនេះ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង១១នាក់ទៀត ទទួលរងរបួស។ តាមរបាយការណ៍ពីក្រុមឧទ្ទាម IS បានអះអាងថា «អ្នកចម្បាំងនៃក្រុមឧទ្ទាម IS អាចធ្វើការវាយប្រហារលើ មន្ត្រីភ្នាក់ងារពិសេសរបស់រុស្ស៊ីបាន នៅក្នុងទីក្រុង Derbent ​»៕