(ភ្នំពេញ)៖ គេហទំព័រប្រមូលផ្ដុំទៅដោយព័ត៌មានកម្សាន្តថ្មីៗ ប្លែកៗ បច្ចេកវិទ្យា កីឡា និងសុខភាព www.khmertalking.com ដែលជាបុត្រសម្ព័ន្ធរបស់អង្គភាពព័ត៌មាន Fresh News ​ត្រូវបានចេញផ្សាយជាផ្លូវការ ​នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ ហើយ ដើម្បីជាចំណីអារម្មណ៍ព័ត៌មានថ្មី ប្លែកមួយទៀត សម្រាប់ប្រិយមិត្តអ្នកអាន ដែលចូលចិត្តតាមដានព័ត៌មានកម្សាន្តនានា។

www.khmertalking.com ត្រូវបានប្រមូលផ្ដុំដោយព័ត៌មាន ចម្រុះគ្រប់ប្រភេទ ជាពិសេសព័ត៌មានកមន្សាន្ត មានទាំង តារាខ្មែរ តារាបរទេស កីឡា និងព័ត៌មានប្លែកៗ ដែលធ្វើឲ្យប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង ក្នុងការទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស ទាំងក្នុងប្រទេស និងនៅលើជុំវិញពិភពលោក ។

គេហទំព័រ www.khmertalking.com នឹងខិតខំរិះរកព័ត៌មានល្អៗ ដែលជាដំណឹងប្រកបដោយតម្លាភាព និងចំណេះដឹងផ្នែកបច្ចេកវិទ្យាថ្មីៗ ជូនដល់ប្រិយមិត្ត អ្នកអានគ្រប់ស្រទាប់វណ្ណៈទាំងអស់..! ។

www.khmertalking.com បណ្ដុំព័ត៌មានថ្មីៗ ដ៏សម្បូរបែប...!