(ប៉េកាំង)៖ ក្រសួងការពារជាតិចិន បានអះអាងថា ខ្លួនបាននឹងកំពុងសាងសង់នាវាផ្ទុកយន្តហោះចម្បាំងទី២ របស់ខ្លួន។ ដំណឹង នៃការ សាងសង់នាវាផ្ទុកយន្តហោះទី២របស់ចិន បានធ្វើឲ្យប្រទេសជិនខាង និងមានជម្លោះក្នុងដែនសមុទ្រចិនខាងត្បូង មានការព្រួយបារម្ភ ផងដែរ ព្រោះបានបង្ហាញពីការតាំងចិត្តខ្ពស់របស់ក្នុងការការពារតំបន់ជម្លោះលើដែនសមុទ្រនេះ។ នេះបើតាមព័ត៌ មាន Reuters ចេញ ផ្សាយនៅល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥នេះ។

នាវាផ្ទុកយន្តហោះនេះ ត្រូវបានរចនាឡើងនៅក្នុងប្រទេសចិន ហើយវាបាននឹងកំពុងសាងសង់នៅកំពង់ផែទីក្រុង Dalian នេះបើតាម សម្តីអ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Yang Yujun បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ។

នាវាទី២នេះ គឺយកលំនាំតាមនាវាផ្ទុកយន្តហោះទីមួយរបស់ខ្លួន ដែលមានឈ្មោះថា «Liaoning» ត្រូវបានទិញមកពីប្រទេសអ៊ុយក្រែន នៅក្នុងឆ្នាំ១៩៩៨។ បន្ទាប់ពីមានការប្រកាសសាងសង់នាវាផ្ទុកយន្តហោះទី២នេះ បណ្តាប្រទេសជិតខាងរបស់ចិន មានការព្រួយបារម្ភ អំពីការអះអាងជាថ្មី របស់រដ្ឋាភិបាលទីក្រុង Beijing នៅតំបន់សមុទ្រចិនភាគខាងត្បូង៕