(ឌូបៃ)៖ យោងតាមព័ត៌មាន BBC ចេញផ្សាយឲ្យដឹងថា អគ្គិភ័យដល់ខ្លាំងក្លាមួយបានឆាបឆេះសណ្ឋាគារមួយ ស្ថិតនៅក្បែរសណ្ឋាគារដែលខ្ពស់ជាងគេនៅពិភពលោក នៅទីក្រុង Dubai មុន២ម៉ោង នៃរាត្រីឆ្លងចូលឆ្នាំថ្មី។ អគ្គិភ័យនោះ បានឆាបឆេះនៅជាន់ទី៦៣ នៃអាគារ។

ក្រុមពន្លត់អគ្គិភ័យបានឲ្យដឹងថា នៅហេតុការណ៍អគ្គិភ័យនៅយប់ថ្ងៃឆ្លងឆ្នាំថ្មីនេះ មានមនុស្ស១៦នាក់រងរបួស ភាគច្រើនក្មេង។  ពាក់ព័ន្ធនឹងមូលហេតុមិនទាន់ដឹងច្បាស់នោះទេ, ប៉ុន្តែវាបានផ្ទុះឡើងនៅពេលមនុស្សជាច្រើន បានប្រមូលផ្តុំគ្នាដើម្បីអបអរចូលឆ្នាំថ្មី។

ប្រជាពលរដ្ឋនៅក្បែរ និងជុំវិញតំបន់នោះ ត្រូវបានស្នើឲ្យចាកចេញដើម្បីសុវត្ថិភាព៕