(ស្វាយរៀង)៖ ការប្រកួតបាល់ទាត់ ពាន់រង្វាន់ស្វាយរៀងខាប់ លើកទី៥ រដូវកាលឆ្នាំ២០២០ ក្នុងសប្តាហ៍ទី៥នេះ បានបញ្ចប់ហើយ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នេះ។

ការប្រកួត សប្តាហ៍ទី៥ មាន៨ប្រកួត ដែលធ្វើការប្រកួតរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃសុក្រ-សៅរ៍-អាទិត្យ ទី៦-៧-៨ ខែមីនា ឆ្នាំ២០២០។

* ការប្រកួតថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២០៖
- ក្រុមត្នោតFC 4-3 យុវជនចុងព្រែក
- ក្រុមរមាសក្រហម 2-0 សសយក ស្រុកស្វាយជ្រំ
- ក្រុមរាជសីស្វាយរំពារ 0-3 សសយក ស្រុករមាសហែក

* ការប្រកួតថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២០៖
- ក្រុមយុវជនគគីសោម 6-3 ចំការស្វាយ
- ក្រុមសសយកស្រុករំដួល 4-1 ហនុមានមាសស្វាយធំ
- ក្រុមពៅហូមស្ព័ត ហនុមាន FT 8-2 THE WOLF TEAM FC

* ការប្រកួតថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២០
- ក្រុមប្រាសាក់ ស្វាយរៀង FC 4-0 Sky Sport FT
- ក្រុមMST FC 0-9 លីងគួយ FC
- ក្រុមSTARS MEN 2-2 ស្រមោចក្រហម

គួរំលឹងផងដែរថា ពាន់រង្វាន់ស្វាយរៀងខាប់ ត្រូវបានបង្កើតឡើង៥រដូវកាលហើយ ចាប់ពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ដោយមានការផ្តួចផ្តើមពីសំណាក់ លោក ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។

ការរៀបចំពានរង្វាន់ស្វាយរៀងខាប់នេះឡើង ក្នុងគោលបំណងបង្កើតឱ្យមានសកម្មភាពកីឡា ដើម្បីជាប្រយោជន៍ដល់យុវជន មហាជន ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត មានឱកាសចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជាសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ៕