(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញលិខិតអញ្ជើញម្ចាស់ក្រុមហ៊ុនពីរឲ្យចូលមកទូទាត់បំណុលពន្ធ ដែលជំពាក់រដ្ឋ។ នេះបើតាមលិខិតអញ្ជើញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែមីនាឆ្នាំ២០២០នេះ។

ក្រុមហ៊ុនទាំង២នោះរួមមាន៖ ក្រុមហ៊ុន វិកណេស ហ៊ែលឃែរ លីមីធីត (Vignesh Healthcare Limited) និង ក្រុមហ៊ុន ខេមបូឌា ហាម៉ឹនឹស អ៉ិនវេសមេន&ឌីវេឡុបមេន (Cambodia Harmonious Investment&Development Co.,Ltd)៕