(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បង្ហាញអំពីវិធានការឆ្លើយតប ការការពារ និងការត្រៀមអន្តរាគមន៍លើការចម្លងជំងឺកូវីដ១៩ (Covid-19) នៅក្នុងប្រទេសកម្ពុជា។

ក្រសួងសុខាភិបាល បានអះអាងតាមរយៈសេចក្តីប្រកាសរបស់ខ្លួនថា រហូតមកដល់ពេលនេះ ពុំទាន់មានប្រជាជនកម្ពុជាណាម្នាក់ ត្រូវបានរកឃើញមានជំងឺកូវីដ១៩ នោះទេ។

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានធ្វើតេស្តសំណាកបុគ្គល ដែលសង្ស័យសរុបចំនួន១៣៥នាក់ គិតមកត្រឹមថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ តែមិនទាន់រកឃើញអ្នកណាម្នាក់នៅក្នុងប្រទេសកម្ពុជា មានវីរុសកូវីដ១៩នោះឡើយ។

កន្លងមកមានតែមួយករណីគត់ដែលបានរកឃើញលើបុរសជនជាតិចិន នៅខេត្តព្រះសីហនុ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ហើយបុរសរូបនោះក៏បានជាសះស្បើយ និងបានវិលត្រឡប់ទៅកាន់ប្រទេសចិនវិញផងដែរ។

ក្រសួងសុខាភិបាល បានអះអាងទៀតថា ខ្លួនបាន និងកំពុងបង្កើន ពង្រឹងសមត្ថភាពនៅទូទាំងប្រទេស ដូចមានបញ្ជាក់នៅក្នុងសេចក្តីប្រកាសនាពេលនេះផងដែរ៕

ខាងក្រោមនេះជា សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការឆ្លើយតប ការការពារ និងការត្រៀមអន្តរាគមន៍លើការចម្លងជំងឺកូវីដ១៩៖