(កំពង់ធំ)៖ រសៀលថ្ងៃសុក្រទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ចើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងលោក អ៊ិត សុធា ត្រូវបានតែងតាំងជា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងជំនួសលោក យូ ទិត្យវឌ្ឍនៈ ដែលផ្លាស់ទៅកាន់ជាអគ្គព្រះរាជអាជា្ញរងសាលាឧទ្ធរណ៍តំបន់ខេត្តព្រះសីហនុ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈួរ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងប្រតិភូអមដំណើរកងកម្លាំងមន្ត្រីរាជការប្រមាណ ៣០០នាក់ផងដែរ៕