(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំវគ្គផ្សព្វផ្សាយ ច្បាប់ស្តីពីសំណង់ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ នៅសណ្ឋាគារហ្គាឌិនស៉ីធី ផ្លូវលីយ៉ុងផាត់ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក រាជធានីភ្នំពេញ។

វគ្គផ្សព្វផ្សាយនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

យោងតាមការបញ្ជាក់របស់ក្រសួងរៀបចំដែនដី ក្រសួងនឹងអញ្ជើញក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់ ចំនួន១,១៥៤ក្រុមហ៊ុន និងរូបវន្តបុគ្គលសិក្សាគម្រោងប្លង់ចំនួន ១៧២រូប ទៅចូលរួមការផ្សព្វផ្សាយពីច្បាប់សំណង់៕