(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News)

១៖ ក្រសួងសុខាភិបាលច្រានចោលការបង្ហោះព័ត៌មាននៅលើ Facebook ចំនួន៣ទៀតដែលបំភ្លៃអំពីជំងឺកូរ៉ូណាថ្មីនៅក្នុងប្រទេសកម្ពុជា (ចុចអាន)

២៖ សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យបង្កើនការដាក់ពង្រាយកម្លាំងនគរបាលចរាចរណ៍ ត្រួតពិនិត្យពេលយប់ (ចុចអាន)

៣៖ សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យបង្កើតតំបន់ការពារទេសភាពបឹងយ៉ាកអោម យ៉ាកការ៉ា លើផ្ទៃដីទំហំជាង១៣២ ហិកតា នៅស្រុកលំផាត់ ខេត្តរតនគិរី (ចុចអាន)

៤៖ អ្នកនាំពាក្យក្រសួងការងារ៖ នៅក្នុងខែមីនាខាងមុខ រោងចក្រជិត២០០ប្រឈមនឹងការខ្វះវត្ថុធាតុដើមពីចិន, គិតត្រឹមថ្ងៃនេះរោងចក្រចំនួន១០ស្នើសុំព្យួរផ្នែកខ្លះ (ចុចអាន)

៥៖ អ្នកនាំពាក្យ ហេង សួរ៖ គិតត្រឹមឆ្នាំ២០១៩ ពលករខ្មែរនៅក្រៅប្រទេសមានជាង១.២៨លាននាក់ បានផ្ញើប្រាក់មកកម្ពុជាជិត២,៨០០លានដុល្លារ ក្នុងមួយឆ្នាំ (ចុចអាន)

៦៖ អគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង៖ រហូតដល់ម៉ោង១០ព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ នៅកូរ៉េមិនមានពលរដ្ឋឬពលករខ្មែរណាម្នាក់ ឆ្លងជំងឺកូរ៉ូណាថ្មីឡើយ (ចុចអាន)

៧៖ នាវា Westerdam បានចាកចេញពីកំពង់ផែអន្ដរជាតិខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ (ចុចអាន)

៨៖ ក្រុមនាវិកកប៉ាល់ Westerdam៖ «យើងខ្ញុំទាំងអស់គ្នា នឹងចងចាំអំពើល្អរបស់កម្ពុជា និងប្រាប់ដល់កូនចៅជំនាន់ក្រោយពីទឹកចិត្តដ៏ប្រពៃនេះ» (ចុចអាន)

៩៖ កាកបាទក្រហមកម្ពុជា បើកវគ្គផ្សព្វផ្សាយតម្រង់ទិសជូនដល់និស្សិតនៃសាកលវិទ្យាល័យបញ្ញាជាតិ ដើម្បីត្រៀមរៀបចំកិច្ចពិភាក្សាបញ្ចេញទស្សនៈ ក្នុងវេទិកាយុវជនខាងមុខនេះ (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ ចំនួនមនុស្សស្លាប់នៅចិនកើនដល់២,៧៤៤នាក់ និងឆ្លងសរុប៧៨,៤៩៧នាក់ដោយសារ COVID-19 (ចុចអាន)

២៖ អាជ្ញាធរចិន៖ ចំនួនអ្នកជាសះស្បើយពី COVID-19 កើនឡើងដល់៣២,៤៩៥នាក់, តួលេខអ្នកជាបន្តខ្ពស់ជាង តួលេខអ្នកឆ្លង ៩ថ្ងៃជាប់ៗគ្នា (ចុចអាន)

៣៖ ចំនួនអ្នកឆ្លង COVID-19 នៅកូរ៉េខាងត្បូងកើនដល់ ១,៧៦៦ករណី ក្នុងនោះ១៣នាក់ស្លាប់ (ចុចអាន)

៤៖ WHO: ការឆ្លងជំងឺ COVID-19 នៅទូទាំងសកលលោក កើនដល់ ៨០,៩៨៨ករណី, តែកុំទាន់ភ័យខ្លាចពេក! (ចុចអាន)

៥៖ អាជ្ញាធរសុខាភិបាលអាមេរិក CDC ទើបរកឃើញករណីឆ្លង COVID-19 ថ្មី ដែលគេមិនទាន់ច្បាស់អំពីប្រភពជាក់លាក់ (ចុចអាន)

៦៖ អង្គការទេសចរណ៍ពិភពលោក និងអង្គការសុខភាពពិភពលោក អំពាវនាវឲ្យមានការទទួលខុសត្រូវ និងកិច្ចសម្របសម្រួលលេីវិស័យទេសចរណ៍ ក្នុងពេលមានជំងឺកូរ៉ូណាថ្មី (ចុចអាន)

៧៖ កោះតៃវ៉ាន់បង្កើនការឆ្លើយតបចំពោះជំងឺ COVID-19 ឲ្យដល់កម្រិតខ្ពស់បំផុត និងត្រៀមកញ្ចប់ថវិកា២ពាន់លានដុល្លារអាមេរិកដើម្បីទប់ទល់ (ចុចអាន)

៨៖ ផ្ទុះករណីបាញ់ប្រហារស្លាប់៧នាក់នៅរដ្ឋ Wisconsin សហរដ្ឋអាមេរិក (ចុចអាន)

៩៖ អ៉ីតាលីប្រកាសពីការកើនឡើងចំនួនអ្នកឆ្លង COVID-19 ដល់៤០០ករណី និងអ្នកជំងឺ១២នាក់ស្លាប់ (ចុចអាន)

១០៖ ប្រទេសប្រេស៊ីលរកឃើញអ្នកឆ្លង COVID-19 ជាលើកដំបូង និងជាករណីទី១ សម្រាប់ទ្វីបអាមេរិកខាងត្បូង (ចុចអាន)

១១៖ សមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូងត្រូវផ្អាក ព្រោះតែការផ្ទុះឡើងនៃ COVID-19 និងទាហានជាង២០នាក់ឆ្លង (ចុចអាន)

១២៖ ចិនប្តេជ្ញាគ្រប់គ្រងការឆ្លងរាលដាលនៃ COVID-19 ឲ្យបាននៅអំឡុងខែមេសាខាងមុខនេះ! (ចុចអាន)

១៣៖ ជប៉ុន៖ ស្ត្រីម្នាក់បានជាសះស្បើយពី COVID-19 ទៅហើយ តែបែរជាឆ្លងជំងឺនេះជាលើកទី២ (ចុចអាន)

១៤៖ ក្រោយអនុរដ្ឋមន្ត្រីសុខាភិបាលអ៉ីរ៉ង់ឆ្លង COVID-19 ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា និងអាមេរិកចោទអ៉ីរ៉ង់ថា កំពុងបិទបាំងចំនួនពិតនៃអ្នកឆ្លង និងស្លាប់ (ចុចអាន)

១៥៖ អាល្លឺម៉ង់ប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន៨ករណីទៀត ក្នុងនោះក៏មានទាហានម្នាក់ផងដែរ (ចុចអាន)

១៦៖ សង្រ្គាមបណ្ដេញអ្នកកាសែត? ប៉េកាំង កោះហៅមន្ត្រីទូតអាមេរិកមកបំភ្លឺ ក្រោយលោក ប៉ុមប៉េអូ ព្រមានបណ្ដេញអ្នកកាសែតចិន ចេញពីសហរដ្ឋអាមេរិក (ចុចអាន)

១៧៖ អ៉ីរ៉ង់៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 កើនដល់២២នាក់ និងឆ្លងជាង១៤១នាក់ (ចុចអាន)

១៨៖ ដាណឺម៉ាក និងអេស្តូនី អះអាងពីការរកឃើញករណីឆ្លង COVID-19 ជាលើកដំបូង (ចុចអាន)

១៩៖ ទីបំផុតលោក មហាធៀ ព្រមវិលមកធ្វើជាប្រធានគណបក្ស Bersatu វិញក្រោយលាលែងបានបីថ្ងៃ, នេះបើតាមអគ្គលេខាធិការបក្ស (ចុចអាន)

២០៖ ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលជប៉ុន ទទួលស្គាល់ថា វិធានការដោះស្រាយបញ្ហាឆ្លងរាលដាលនៃជំងឺ COVID-19 លើកប៉ាល់ Diamond Princess គឺមានចន្លោះប្រហោង (ចុចអាន)

២១៖ អាជ្ញាធរកូរ៉េខាងត្បូង៖ «នារីអាកាសចរណ៍ Korean Air ដែលឆ្លង COVID-19 ធ្លាប់បម្រើការងារលើជើងហោះហើរពីសេអ៊ូល ទៅឡូសអាន់ជែឡេស» (ចុចអាន)

២២៖ ចំនួនអ្នកឆ្លង COVID-19 នៅអង់គ្លេសកើនដល់១៥ករណី ក្រោយពីទើបរកឃើញ២ករណីថ្មីទៀត (ចុចអាន)