(ភ្នំពេញ)៖ «គំរោងនវានុវត្តន៍សាកលវិទ្យាល័យនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» (PURSEA) គឺស្ថិតក្នុងគំរោងទាំងឡាយរបស់សហគមន៍អ៊ឺរ៉ុប ( Erasmus+K2) ដែលផ្តោតគោលដៅ លើការពង្រឹងសមត្ថភាព នៃគ្រឹះស្ថានឧត្តមសិក្សា។ នេះជាគំរោងដែលគាំទ្រលើផ្នែកហិរញ្ញវត្ថុដោយសហគមន៍អ៊ឺរ៉ុប សំរាប់រយៈពេល ៣ឆ្នាំ (២០២០-២០២៣) និងដែលមានសាកលវិទ្យាល័យ ហាណូយជាអ្នកសម្រមសម្រួល។
គំរោងនេះប្រមូលផ្តុំគ្រឹះស្ថានអប់រំ និងស្រាវជ្រាវចំនួន១៦ ដែលក្នុងនោះគ្រឹះស្ថានចំនួន ៨នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (គ្រឹះស្ថាន២នៅកម្ពុជា៖ សាកលវិទ្យាល័យវិទ្យា-សាស្ត្រសុខាភិបាលកម្ពុជា និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យចំនួន ៦នៅវៀតណាម)។ គ្រឹះស្ថានទាំងនេះនឹងទទួលបានអត្ថប្រយោជន៍ពីលទ្ធផលនៃគំរោងមួយនេះ។
ដៃគូរសហការ នៃសហភាពអ៊ឺរ៉ុបមានមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសបារាំង អាល្លឺម៉ង់ និងប្រទេសបែលហ្សិកនឹងផ្តល់នូវ ជំនាញបទពិសោធន៍លើផ្នែក អភិបាលកិច្ចសាកលវិទ្យាល័យ ផ្នែកបណ្តុះបណ្តាលលើការ ដឹកនាំអោយមានការផ្លាស់ប្តូរនិងបង្ការហានិភ័យទាំងឡាយ។ ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) មានតួនាទីសហការសម្របសម្រួល និងទទួលបន្ទុកគ្រប់គ្រងរដ្ឋបាលនិងហិរញ្ញវត្ថុនៃគំរោងនេះ។
គំរោង PURSEA មានគោលបំណងពង្រឹងសមត្ថភាពលើអភិបាលកិច្ចនៃគ្រឹះ ស្ថានឧត្តមសិក្សាចំនួន៨ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកតាមរយៈការកំណត់ និងដាក់ឲ្យដំណើរការផែនការយុទ្ធសាស្ត្រតទៅតាមបរិបទ និងផ្តោតលើគោលដៅចំនួន៣។
បង្កើតវិធីសាស្ត្រ និងមធ្យោបាយចាំបាច់សំរាប់ការបង្កើតផែនការណ៏យុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ និងកសាងផែនការណ៏ប្រតិបត្តិសំរាប់សាកលវិទ្យាល័យជាដៃគូរ។ លទ្ធផលចំបងដែលទន្ទឹងរង់ចាំ គឺផែនការយុទ្ធសាស្រ្ត សំរាប់ការអភិវឌ្ឈន៍ តាមលក្ខណៈនវានុវត្តភាព ឬការបង្កើនភាពជានៃសាកលវិទ្យាល័យនីមួយៗ ជាដៃគូរនិងផែនការណ៏ប្រតិបត្តិ។
ដាក់ឲ្យដំណើរការផែនការសកម្មភាពជាអទិភាពក្នុងសាកលវិទ្យាល័យនីមួយៗជាដៃគូរ ការបង្កើតសមាសភាពនៃគំរោង និងការដឹកនាំនូវការផ្លស់ប្តូរ។ លទ្ធផលដែលរំពឹងរង់ចាំនៃជំហាននេះរួមមាន ផែនការអទិភាពដែលជ្រើសរើស និងដាក់ឲ្យដំណើរការណ៏ក៏ដូចជា សមាសភាពនៃគំរោង (អភិបាលកិច្ច និងការគ្រប់គ្រង)។
បង្កើតឧបករណ៍ដើម្បីផ្លាស់ប្តូរ និងផ្សព្វផ្សាយជំនាញឯកទេស ក្នុងតំបន់ដោយបង្កើតនូវផែនការយុទ្ធសាស្ត្រក៏ដូចជា ដំណើរការ នៃការងារអភិបាលកិច្ច និងគ្រប់គ្រងសាកលវិទ្យល័យ។ ឧបករណ៍ដែលរំពឹងរង់ចាំនោះ គឺការបង្កើតទំព័រវេបសាយសំរាប់ទំនាក់ទំនង និងផ្លាស់ប្តូរលទ្ធផល នៃគំរោងរវាងសាកលវិទ្យាល័យ និងបុគ្គលទាំងឡាយណាដែលចាប់អារម្មណ៏។
ដើម្បីសំរេចគោលដៅដែលបាន កំណត់ទាំងឡាយនេះ ការផ្លាស់ប្តូរចំណេះធ្វើ ការគាំទ្រ និងផ្តល់ជំនាញ ឯកទេស រវាងស្ថាប័នដៃគូរនៃគំរោងនឹងត្រូវបង្កើតឡើងតាមសិក្ខាសាលាផ្សេងៗ និងការបណ្តុះបណ្តាលដែលនឹងរៀបចំនៅប្រទេសវៀតណាម កម្ពុជា បារាំង និងនៅប្រទេសបែលហ្សិក។
សកម្មភាពទាំងមូលត្រូវបែងចែកជា ១០កញ្ចប់ការងារ (workpackage) មានដូចជា៖
*១-កញ្ចប់ចាប់ផ្តើមដំណើការណ៏គំរោង
*២-កញ្ចប់ស្វ័យស្វែងរោគ វិនិច្ឆ័យ
*៣-កញ្ចប់វិភាគបរិស្ថានខាងក្រៅ
*៤-កញ្ចប់ស្វ័យវាយតម្លៃយុទ្ធសាស្ត្រ នៃការអភិវឌ្ឈន៍និងបរិស្ថានផ្ទៃក្នុង
*៥-កញ្ចប់បង្កើតសមាសភាពនៃផែនការណ៏យុទ្ធសាស្ត្រ
*៦-កញ្ចប់ដាក់ឲ្យដំណើរការនិងតាមដានផែនការសកម្មភាព
*៧-កញ្ចប់ពង្រឹងសមត្ថភាពបុគ្គលិក
*៨-កញ្ចប់ធានាគុណភាពនិងភាព ជាម្ចាស់លើហានិភ័យ
*៩-កញ្ចប់ទំនាក់ទំនងនិងផ្សព្វផ្សាយលទ្ធផល
*១០-កញ្ចប់ គ្រប់គ្រងរួម រដ្ឋបាលនិងហិរញ្ញវត្ថុនៃគំរោង។
ក្នុងចំណោមកញ្ចប់ការងារទាំង១០នេះ កញ្ចប់ទី២ -៣-៤-៥-៦ មានសារៈសំខាន់ ចាំបាច់សំរាប់គំរោងព្រោះវាទាក់ទងនឹងការបង្កើតគំរោងផែនការយុទ្ធសាស្ត្រ ដោយផ្ទាល់សំរាប់ការអភិវឌ្ឈន៍ និងការដាក់ឲ្យដំណើរការ និងផែនការសកម្មភាព។ ចំណុចទី៧-៨ គឺចាំបាច់ក្នុងការផ្លាស់ប្តូរនិងតម្រូវឲ្យបណ្តុះបណ្តាល បុគ្គលិកនៃសាកលវិទ្យាល័យទាំងឡាយក្នុងតំបន់ធានាដល់គុណភាពនិងការ គ្រប់គ្រងហានិភ័យ។ ចំណុចទី១-៩-១០មានលក្ខណៈជាការដាក់ឲ្យដំណើរការ ការគ្រប់គ្រង និងការផ្សព្វផ្សាយលទ្ធផលនៃគំរោង។
លោក សៀង ផេន អ្នកសម្របសម្រួលគំរោងPURSEA និងជានាយកទំនាក់ទំ នងអន្តរជាតិនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានអះអាងថា៖ «ដោយគុណតម្លៃនៃ គំរោងPURSEATនេះ យើងមានឳកាសក្នុងការទទួលបាននូវយុទ្ធសាស្ត្រថ្មីៗ និង អាចអោយយើងសម្រេចបាននូវការបណ្តុះបណ្តាលមួយដោយគុណភាពនៃក្នុងការអប់រំនៅកំរិតឧត្តមសិក្សានៅកម្ពុជា។ គឺមិនមែនតែសំរាប់តែនៅក្នុងវិទ្យាស្ថាន យើងប៉ុណ្ណោះទេ ក៏ប៉ុន្តែក្នុងពេលអនាគត ប្រសិនបើអ្វីៗដំណើរការបានល្អនៅ សាកលវិទ្យាល័យយើងទាំងពីរដែលស្ថិតក្នុងគំរោងនេះ យើងនឹងអាចចែករំលែក បទពិសោធន៍របស់យើងដល់គ្រប់គ្រឹះស្ថានឧត្តមសិក្សាទាំងឡាយនៅកម្ពុជា៕