(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ អគ្គិភ័យកំពុងឆេះរោងចក្រមួយកន្លែងយ៉ាងសន្ធោសន្ធៅ ស្ថិតក្នុងភូមិភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅពេលនេះកម្លាំងសមត្ថកិច្ច និងអង្គភាព 711 នៃកងពលតូចលេខ៧០ កំពុងចេញរថយន្ដពន្លត់អគ្គិភ័យ ដើម្បីទៅអន្ដរាគមន៍ជួយសង្គ្រោះ ខណៈមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។

ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕