(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ផាន អូន ជាអគ្គនាយក នៃអគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) ក្រសួងពាណិជ្ជកម្ម។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកុម្ភៈនេះ។

ការតែងតាំងលោក ផាន អូន ជាអគ្គនាយក នៃអគ្គនាយកដ្ឋានកំាកុងត្រូលខាងលើនេះ ក្រោយពេលដែលលោក ម៉ក់ ពេជ្ជរិទ្ធ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះ៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖