(ភ្នំពេញ)៖ សមត្ថកិច្ចនគរបាលខណ្ឌ៧មករា រាជធានីភ្នំពេញ បានឃាត់ខ្លួនបុសជាតិចិនចំនួន ៥នាក់ បន្ទាប់ពីក្រុមបុរសចិនទាំងនោះ បានបើកឆាកវាយតប់គ្នានៅតាមបណ្តោយផ្លូវសាធារណៈ ហើយបាមបង្កឱ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។

លោក រស់ ស៊ីណា អធិការងខណ្ឌ៧មករា បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២០នៅតាមបណ្ដោយផ្លូវលេខ២៤២ កែង១១១ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

គ្មានប្រភពដែលអាចសុំបញ្ជាក់ពីរឿងរ៉ាវចិនវាយគ្នានោះ ឲ្យបានច្បាស់លាស់នៅឡើយទេ ដោយសមត្ថកិច្ចនៅបន្តស៊ើបអង្កេតបន្ថែម លើសំណុំរឿងទិញម៉ាស់ឆបោកនេះ។

ដោយសារសំណុំរឿងនេះ តម្រូវការស៊ើបអង្កេតបន្ថែម ទើបសមត្ថកិច្ចនគបាលខណ្ឌ៧មករា បានបញ្ជូនខ្លួនក្រុមជនជាតិចិនទាំង ៥នាក់ ត្រូវបានទៅកាន់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ៕