(ភ្នំពេញ)៖ អ្នកជំនួញវ័យក្មេងម្នាក់ ដែលធ្លាប់មានអតីតកាលជាអ្នករត់ម៉ូតូឌុប ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានបើកអាជីវកម្មហាងបញ្ចាំ ជាមួយអ្នកជំនួញល្បីៗ មួយក្រុម ដែលមានទីតាំងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីសម្ពោធ នាពេលថ្មីៗនេះ លោកឧកញ៉ា ភារម្យ វិចិត្រដារ៉ា បានឲ្យដឹងថា តាមការសិក្សារយៈពេល២ឆ្នាំមកនេះ ដោយមើលឃើញពីតម្រូវការ ហាងបញ្ចាំស្របច្បាប់ច្រើន ដូច្នេះ ដើម្បីសម្រួលដល់បងប្អូនអាជីករតូច ត្រូវការសាច់ប្រាក់រហ័ស ដូចនេះ មានតែក្រុមហ៊ុនហាងបញ្ចាំទេ។

លោកឧកញ៉ា ភារម្យ វិចិត្រដារ៉ា បានបន្ថែមទៀតថា ក្រុមហ៊ុន អេហ្វធី ឃែស អ៊ិចប្រេស ឯ.ក ខុសពីហាងបញ្ចាំ ដែលមិនមានច្បាប់ គឺយើងមានទុកដាក់សម្ភារ របស់អតិថិជនត្រឹមត្រូវ ជាពិសេសមានទូដែក ប្រៀបដូចទុកដាក់គ្រឿងអលង្ការដូចគ្នាដែរ។

បន្ថែមពីនោះទៀត លោកឧកញ៉ា បានឲ្យដឹងទៀតថា យើងមានការធានាគុណភាពឡាន ឬម៉ូតូ និងប្លង់ដី ដោយមានឃ្លាំងទុកច្បាស់លាស់ ក្នុងពេលវេលា នៃការបញ្ចាំ ហើយចំណុចសំខាន់ យើងផ្តោតលើអ្នកប្រកប អាជីវកម្មតូចៗ។

លោកឧកញ៉ា ភារម្យ វិចិត្រដារ៉ា បានគូសបញ្ជាក់ទៀតថា បើសិនជាអតិថិជន មានឯកសារច្បាស់លាស់ យើងនឹងសម្រួលឲ្យពួកគាត់ ត្រឹមតែ១ម៉ោង ទទួលបានថវិកាទៅបង្វិលអាជីវកម្ម។

អ្នកជំនួញខាងលើ បានថ្លែងថា «ខ្ញុំមើលឃើញថា គ្រប់អាជីវកម្មទាំងអស់ សុទ្ធតែមានតម្រូការចរន្តសាច់ប្រាក់មកបង្វិល ដោយឡែក អ្នករកស៊ីតាមផ្សារមាន តម្រូវច្រើន ត្រូវការលុយភ្លាមៗ ដូច្នោះ ហាងបញ្ចាំយើង មានភាពបត់បែនច្រើន អត្រាការប្រាក់គិតតាមថ្ងៃ អាទិត្យ ឬខែ ដោយមិនភាពស្មុកស្មាញនោះទេ»

ស្ថាបនិកក្រុមហ៊ុន អេហ្វធី ឃែស អ៊ិចប្រេស ឯ.ក រូបនេះ បានលើកឡើងថា ចក្ខុវិស័យរបស់យើង ឆ្នាំ២០២០នេះ បើកឲ្យបាន១៥សាខា នៅរាជធានីភ្នំពេញ។

លោកថា មូលហេតុដែលអះអាងនេះ ដោយមើលឃើញពីកត្តាស្ដេរភាព នយោបាយល្អ និងតម្រូវការជាក់ស្តែងច្រើន ដូច្នេះ នឹងពង្រីកសាខាឲ្យបានច្រើនទៀត ដើម្បីបំពេញបន្ថែមដល់បងប្អូន ងាយស្រួលយកទៅពង្រីកអាជីវកម្មបានលឿន នឹងជួយជ្រោងសេដ្ឋកិច្ចជាតិ ។

លោកឧកញ៉ា ភារម្យ វិចិត្រដារ៉ា បានបញ្ជាក់ទៀតថា បើសិនជាបងប្អូន ចង់វិនិយោគលើវិស័យហាងបញ្ចាំ ក៏មានបើកឲ្យមានការចូលភាគហ៊ុន និងក្រុមហ៊ុនដែរ ដោយអាចលក់ជាភាគហ៊ុន ឬទិញសិទ្ធិអាជីវកម្មតែម្តង ដែលមានលក្ខខណ្ឌច្បាស់លាស់ជាមួយគ្នា៕