(ភ្នំពេញ)៖ ក្រុមហ៊ុនផ្នែកសម្ផស្សធំមួយនៅកម្ពុជា គឺក្រុមហ៊ុន Luxury Smile Beauty Group (Cambodia) បានសហការជាដៃគូរពាណិជ្ជកម្ម ជាមួយក្រុមហ៊ុន N&T Investment Co., Ltd នាំចូល និងចែកចាយផ្ដាចមុខផលិតផល «The nature queen» និងផលិតផល «Slim Nature» នៅកម្ពុជាខណៈដែលផលិតផលទាំង២ប្រភេទនេះ កំពុងមានសន្ទុះគាំទ្រខ្លាំងពី អតិថិជន។

ការសហការគ្នាជាដៃគូរនេះធ្វើឡើង ក្រោមការចូលរួមពីលោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ដ អគ្គនាយកក្រុមហ៊ុន Luxury Smile Beauty Group (Cambodia) និងលោកស្រី កងលឹម ម៉ារីណាក់ ព្រមទាំងកញ្ញា មាន សុវត្តី អគ្គនាយិការនៃក្រុមហ៊ុន N&T Investment Co., Ltd ព្រមទាំងតំណាងចែកចាយ និងដៃគូរសហការជាច្រើនផងដែរ។

លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ដ បានបង្ហាញអំពីសក្ដានុពលនៃកិច្ចសហការគ្នា រវាងក្រុមហ៊ុន Luxury Smile Beauty Group និងក្រុមហ៊ុន N&T Investment ដោយលើកឡើងថា ការសហការគ្នានេះ នឹងជួយជំរុញផ្នែកវិស័យសម្ផស្ស នៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែមានការរីកចម្រើនខ្លាំងឡើង។

លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ដ បានឲ្យដឹងថា ត្រឹមរយៈពេលខ្លីប៉ុណ្ណោះផលិតផល «The Nature Queen » ដែលជាប្រភេទឡេលាបខ្លួន ដែលមានស្ដង់ដារ និងទទួលស្គាល់ពី ក្រសួងសុខាភិបាលនៃប្រទេសថៃ និងប្រទេសកម្ពុជា និងផលិតផល Slim Nature ជាហ្គេនសម្រកទម្ងន់ ដែលផលិតផលទាំងពីរនេះ កំពុងមានសន្ទុះលក់ដាច់ខ្លាំងនៅកម្ពុជា។

លោកឧកញ៉ាបន្ថែមថា ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះមានអតិថិជនជាច្រើន បានជាវយកប្រើប្រាស់ និងលក់បន្ដ ព្រមទាំងបង្ហាញពីក្ដីជឿជាក់ ក្នុងការប្រើប្រាស់ផលិតផល ដែលមានស្ដង់ដារ មានការត្រួតពិនិត្យត្រឹមត្រូវពី ក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ ដែលមិនធ្វើឲ្យប៉ះពាលដល់សុខភាព។ ត្រឹមរយៈពេលជាង១ខែប៉ុណ្ណោះក្រុមហ៊ុនក៏មាន តំណាងចែកចាយនៅកម្ពុជាជាច្រើននាក់ និងលក់ផលិផលអស់ជាង៥ពាន់ក្រឡ
ដែលនេះជាការបញ្ជាក់ពី ការគាំទ្រយ៉ាងខ្លាំងរបស់អតិថិជន។

លោកឧកញ៉ាបន្ដថា ក្រុមហ៊ុន Luxury Smile Beauty Group និងក្រុមហ៊ុន N&T Investment មានឆន្ទៈខ្ពស់ក្នុងការបន្ដនាំយកផលិតផលផ្សេងៗ មកចែកចាយនៅកម្ពុជា មិនត្រឹមតែផលិតផល «The nature queen» និង «Slim Nature» ប៉ុណ្ណោះទេ ប៉ុន្ដែក្រុមហ៊ុនមានគោលដៅ ក្នុងការនាំចូលផលិតផលថ្មីៗជាច្រើនទៀត ក៏ដូចជាគ្រោងនឹងពង្រីកអាជីវកម្មផ្សេងៗ នៅកម្ពុជាផងដែរ។

លោកឧកញ៉ាបន្ថែមថា នេះជាឱកាសល្អមួយផងដែរ សម្រាប់អតិថិជនចង់មានមុខរបរបន្ថែម ជាពិសេសសម្រាប់បងៗស្រ្ដីមេផ្ទះ ចង់រកចំណូលជួយគ្រួសារ ដោយក្រុមហ៊ុនបានប្រកាសរើសតំណាងចែកចាយទូទាំង២៥ខេត្ត-ក្រុង និងជ្រើសរើសតំណាងផ្ដាចខេត្តទាំង២៥ខេត្ត ដើម្បីចែកចាយបន្ដផលិតផល «The nature queen» និង«Slim Nature» នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Luxury Smile Beauty Group និងក្រុមហ៊ុន N&T Investment បានប្ដេជ្ញាយ៉ាងមុតមាំ ក្នុងការបំពេញតម្រូវការអតិថិជន និងជួយបង្កើតមុខរបរដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការចាប់ដៃគ្នារកស៊ី លើវិថីនៃគ្រឿងសំអាង។

លោកស្រី កងលឹម ម៉ារីណាក់ បានថ្លែងអំណរគុណចំពោះលោកឧកញ្ញ៉ា ចិត្រ សេរីសុភក្រ័ ជាដៃគូរសហការរបស់ក្រុមហ៊ុន N&T Investment និងបានអញ្ជើញចូលរួមក្នុងកម្មវិធី សម្ភោធផលិតផលឡេលាបខ្លួន «The nature queen» និងហ្គេនសម្រក «Slim nature» និងបានអរគុណចំពោះបងប្អូន តំណាងចែកចាយទាំងអស់ ដែលខិតខំប្រឹងប្រែង ដាក់ចិត្ត ដាក់កាយ ដាក់បេះដូង លក់ជាមួយផលិតផលរបស់ក្រុមហ៊ុន។

លោកស្រីបានបន្ដថា ដោយការគាំទ្ររបស់បងប្អូន និងការខិតខំប្រឹងប្រែងនេះ បានធ្វើឲ្យផលិតផលមានសន្ទុះខ្លាំងលើទីផ្សារ ហើយក្រុមហ៊ុនបានប្ដេជ្ញា បន្តពង្រីកទីផ្សារទូទាំង២៥ខេត្ត-ក្រុង និងបន្ដនាំយកនូវផលិតផលថ្មីៗជាច្រើន ដើម្បីមកបំពេញតម្រូវការអតិថិជន និងជួយបង្កើតមុខរបស់ដល់ពលរដ្ឋ តាមរយៈការរកស៊ីលើវិស័យគ្រឿងសំអាង និងរកស៊ីលើវិថីអនឡាញនេះ។

ក្នុងនោះលោកស្រីក៏បានថ្លែងអំណរគុណ ដល់លោកស្រី គឹម ហ៊ុនសម្ផស្ស និងលោក ស៊ី នុច ជាម្ចាស់ប្រ៊េនផលិតផល សាប៊ូដុសមុខផារ៉ាដាយ និងជាដៃគូរសហការ «The nature queen» ដោយប្ដេជ្ញាដើរលើគោលដៅតែមួយ ទទួលជោគជ័យតែមួយ និងធ្វើឲ្យក្រុមហ៊ុន ទទួលបានជោគជ័យ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Luxury Smile Beauty Group (Cambodia) ជាក្រុមហ៊ុនទទួលផលិត គ្រឿងថែរក្សាសម្ផស្សគ្រប់ប្រភេទ និងទទួលធ្វើម៉ាកយីហោ លើផលិតផលផ្ទាល់ខ្លួន ពីខាងក្រៅប្រទេសមានដូចជា៖ ប្រទេសអាមេរិក, បារាំង, កូរ៉េ, ថៃ, សិង្ហបុរី, ចិន,ឡាវ និងវៀតណាមជាដើម៕