(ភ្នំពេញ)៖ ទំនិញក្លែងក្លាយខុសច្បាប់ ចំនួន២២មុខ ទម្ងន់ជាង៨តោន ដែលកម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាប និងរឹបអូសបាននាពេលកន្លងមក នឹងត្រូវដុតកម្ទេចចោលនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ពិធីនេះ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

នេះបើតាមសេចក្ដីជូនដំណឹង របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០៕