(ថៃ)៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្ដរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍គ្រឿងបន្លាស់រថយន្ដ «Thaniland Inernational Auto Parts and Accessories Show 2020» (TAPA 2020) ចាប់ពីថ្ងៃទី០២-០៥ ខែមេសា ឆ្នាំ២០២០ នៅ BITEC Center ទីក្រុងបាងកក ប្រទេសថៃ។

នៅក្នុងពិព័រណ៍នេះ នឹងមានការដាក់បង្ហាញទំនិញគ្រឿងបន្លាស់រថយន្ដគ្រប់ប្រភេទ។

ក្នុងឱកាសនេះ ស្ថានតំណាងពាណិជ្ជកម្មថៃ សូមគោរពអញ្ជើញ លោក លោកស្រី ដែលមានចំណាប់អារម្មណ៍ ទៅទស្សនាពិព័រណ៌គ្រឿងបន្លាស់រថយន្ដ «Thailand International Auto Parts and Accessories Show 2020» (TAPA 2020) តាមកម្មវិធីដូចបានជំរាបខាងលើ។

ចំណែកព័ត៌មានបន្ថែម និងការចុះឈ្មោះ (Confirm) ពីការអញ្ជើញទៅទស្សនាពិព័រណ៌ សូមទាក់ទងស្ថានតំណាងពាណិជ្ជកម្មថៃ នៅរាជធានីភ្នំពេញ តាមទូរស័ព្ទលេខ ០២៣ ៧២៦៣០៤ និង E-mail: [email protected] ឬចូលទៅកាន់ https://www.facebook.com/Thai-Trade-Center-Phnom-Penh-764600220345617/