(ភ្នំពេញ)៖ ដោយមិនអង្អង់យូរ! ក្រោយពីសម្រាលកូនប្រុសដ៏គួរឱ្យស្រលាញ់រួចមក អ្នកនាង ឱក សុគន្ធកញ្ញា បានវិលចូលប្រឡូកក្នុងវិស័យសិល្បៈវិញ ហើយក៏កាន់តែមមាញឹក និងកាក់កបជាមុនផងដែរ ដែលនេះជាជំហានឆ្ពោះទៅជីវិតគ្រួសារកាន់តែជោគជ័យខ្លាំងបន្ថែមទៀត។

កំពូលតារាចម្រៀងល្បីប្រចាំកម្ពុជារូបនេះ និងកូនប្រុសរបស់ខ្លួន ឈ្មោះ អ៊ុង បញ្ញាបុត្រ ហៅ Charlie បានត្រូវប៉ាន់កាន់តែខ្ពស់ ដោយត្រូវបានក្រុមហ៊ុន KOKOFIT របស់កូរ៉េ បានប្រកាសជាផ្លូវការ អ្នកនាង ឱក សុគន្ធកញ្ញា ជាទូតសុច្ឆន្ទៈផលិតផលខោទឹកនោម KOKOFIT ។

កាន់តែអស្ចារ្យជាងនេះទៅទៀត សូម្បីតែកូនប្រុសជាទីស្រលាញ់របស់ខ្លួន អ៊ុង បញ្ញាបុត្រ ក៏បានក្លាយជាទូតសុច្ឆន្ទៈ ផលិតផលខោទឹកនោម សម្រាប់ទារក និងកុមារ KOKOFT ជាមួយនឹងរូបនាងជាលើកដំបូងផងដែរ។

តាមការគូសបញ្ជាក់អ្នកនាង ឱក សុគន្ធកញ្ញា បានឱ្យដឹងថា «មុនឈានដល់ការសម្រេចចិត្តក្លាយជាទូតសុច្ឆន្ទៈជាមួយនឹងកូនប្រុសរបស់ខ្លួន ដោយដំបូងគ្រាន់តែចង់ជ្រើសរើសយកមកប្រើទេ ក្រោយសាកល្បងដោយខ្លួនឯងហើយ បានកក់សម្គាល់ឃើញថា មានចំនុចពិសេសជាច្រើន ដែលផ្ដល់គុណប្រយោជន៍ខ្ពស់ ប្រកបដោយគុណភាពស្ដង់ដារ។

លើសពីនោះ ពេលប្រើប្រាស់មិនបង្ករផលប៉ះពាល់ កន្ទួលរមាស់ដល់ស្បែកក្មេង និងជាពិសេសជ្រៀបទឹកបានល្អ ដូចនេះហើយទើបអ្នកនាង សម្រេចចិត្តចែករំលែកផលិតផលល្អមួយនេះ ដល់ម៉ាក់ៗគ្រប់រូប។

ជាងនេះទៅទៀត បច្ចុប្បន្ននេះ KOKOFIT ក៏កំពុងតែទទួលបានការពេញនិយមគាំទ្រខ្ពស់ និងលក់ដាច់បំផុតនៅលើទីផ្សារកម្ពុជា ដោយសារតែគុណភាព និងផាសុកភាពខ្ពស់ ដែលមិនផ្ដល់ការរំខានដល់ទារក និងផ្ដល់ងាយស្រួលដល់អ្នកប្រើប្រាស់ទូទាំងប្រទេស៕