(ភ្នំពេញ)៖ ឆ្លើយតបនឹងការលើកឡើងរបស់ក្រុមប្រឆាំងដែលមិនបានជួយអ្វីដល់កម្ពុជានោះ, លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រតិកម្មឆ្លើយតបនឹងអ្វីដែលក្រុមប្រឆាំង ដែលចោទប្រកាន់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាការខិតខំប្រឹងប្រែងរបស់ ក្រសួងសុខាភិបាលទាំងស្រុងតែម្តង លើការជួយដល់អ្នកដំណើរពីនាវា Westerdam ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ នេះបើយោងតាមលោកស្រីផ្ញើសារសម្លេងមក នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

លោកស្រី ឱ វណ្ឌឌីន បានថ្លែងថា ការលើកឡើងថាក្រសួងសុខាភិបាលរយីករយាសបែបនេះមានន័យថា គាត់ក៏មើលងាយទៅដល់អង្គការសុខភាពពិភពលោក (WHO) មើលងាយទៅដល់មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (USCDC) គាត់មើលងាយទៅដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយគាត់មើលងាយទៅដល់ស្ថានទូតពាក់ព័ន្ធផ្សេងៗទៀត ដែលមកបំពេញកិច្ចការខិតខំរួមគ្នា ប្រកបដោយការទទួលខុសត្រូវ និងជាការងារមនុស្សធម៌ដែលយើងចង់បានទាំងអស់គ្នា។

សូមស្តាប់ការប្រតិកម្មឆ្លើយតបរបស់លោកស្រី ឱ វណ្ណឌីន ទៅក្រុមប្រឆាំងដែលចោទប្រកាន់ថាក្រសួងសុខាភិបាលរយីករយាស៖