(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹងប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ៥១០នាក់ ឱ្យបម្រើការនៅតាមការលេខាធិការ ដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

គ.ជ.ប បានឱ្យដឹងថា ការចាប់ផ្តើមចែកពាក្យ និងទទួលពាក្យនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៧៖០០នាទី, ការឈប់ទទួលពាក្យនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៧៖៣០នាទី៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ គ.ជ.ប៖