(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២១ករណី ក្នុងនោះ ករណីប្រើប្រាស់៤ករណី, ជួញដូរ១៧ករណី និងឃាត់ខ្លួនជនសង្ស័យ៥៤នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១,៤២២ករណី ឃាត់មនុស្ស២,៩៣៦នាក់ (ស្រី១៦០នាក់)៕