(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លេីក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់ របួសស្រាលម្នាក់ និងរបួសធ្ងន់៥នាក់ ក្នុងនោះមិនពាក់មួក១០នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, ប្រជែង, ស្រវឹង មិនប្រកានស្ដាំ និងមិនគោរពសិទ្ធិ៕