(កណ្តាល)៖ ដើម្បីចូលរួមលើកស្ទួយវិស័យកីឡានៅកម្ពុជា នាថ្ងៃខាងមុខនេះ ក្រុមហ៊ុន Jet’s Group នឹងរៀបចំការប្រកួតកីឡាប្រដាល់ ជាលក្ខណៈមិត្តភាពដ៏ធំមួយ នៅលើទឹកដីវិហារសួគ៌ បានរៀបចំកន្លែងរោងធំទូលាយ មានឆាកស្តង់ដារ ដែលអាចទទួលអ្នកចូលទស្សនា បានប្រមាណជាង១០០០នាក់ និងមានដំឡើងសម្លេងភ្លេងមាន LED Live និងភ្លើងពណ៌ចម្រុះស្អាតប្លែកភ្នែក នៅត្រើយខាងកើត នៃដងទន្លេមេគង្គ ពិសេសនឹងមានការតាំងពិព័រណ៍ផលិតផលខ្មែរ របស់ក្រុមហ៊ុនជាច្រើនទៀតផង។

លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet's Group និងជាម្ចាស់ក្លិបបញ្ជាក់ថា ដោយបានការជាមួយសហព័ន្ធប្រដាល់កម្ពុជា ទើបក្លឹបប្រដាល់គុនខ្មែរចលនាយុវជន១៥៧ បានរៀបចំប្រគួតជារៀងរាល់ខែ ជាមួយក្លិបប្រដាល់ជាច្រើនទៀត នៅលើទឹកដី ស្កាយឡែនវិហាសួរគ៍នេះ។

លោកឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់នេះ គឺដើម្បីរក្សារនូវចំណងមិត្តភាពរវាងកីឡាករ និងកីឡាករ និងចង់ឲ្យក្បាច់គុណបុរាណខ្មែរ ដែលមានតាំងពីយូរលង់ណាស់មកហើយ ឲ្យបងប្អូនប្រជាពលរដ្ឋ និងប្អូនកម្មករ កម្មការនី រស់នៅតំបន់អភិវឌ្ឍន៍ ស្កាយឡែន បានទស្សនា និងមាន ប្រគំតន្ត្រីលេងកម្សាន្តរាល់ខែផងដែរ។

ក្នុងនោះដែរលោកឧកញ៉ា ស្រី ចាន់ថន សូមថ្លែងអំណរអរគុណ ចំពោះសហព័ន្ធកីឡារប្រដាល់កម្ពុជា ដែលបានឲ្យលោករៀបចំសង្វៀន ប្រកួតកីឡាប្រដាល់ នៅលើទឹកដីស្កាយឡែននេះផងដែរ៕