(ភ្នំពេញ)៖ កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-នូវ៉ែលហ្សេឡង់ លើកទី២៧ បានប្រព្រឹត្តទៅនៅថ្ងៃទី២០-២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅខេត្តសៀមរាប ប្រទេសកម្ពុជា។ ក្នុងនាមជាប្រទេស សម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវ៉ែលហ្សេឡង់ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងជាធ្វើសហប្រធាននៃកិច្ចប្រជុំជាមួយប្រទេសនូវ៉ែលហ្សេឡង់។

កិច្ចប្រជុំនេះផ្តល់នូវកាលានុវត្តសម្រាប់អាស៊ាន និងប្រទេសនូវ៉ែលហ្សេឡង់ ដើម្បីពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការ និងរៀបចំទិសដៅនាពេលអនាគត និងដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូល ថ្នាក់នាំអាស៊ាន-នូវ៉ែលហ្សេឡង់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ នៅទីក្រុងដាណាង ប្រទេសវៀតណាម៕

ខាងក្រោមនេះ ជាលទ្ធផលកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-នូវ៉ែលហ្សេឡង់ លើកទី២៧ ដែលប្រកាសដោយក្រសួងការបរទេស៖