(ភ្នំពេញ)៖ យុវជន ២៥នាក់ មកពីអង្គការសុវណ្ណកុមារ បានពង្រីកសួនច្បាររបស់ពួកគេ ដើម្បីដាំបន្លែដែលមានរសជាតិឆ្ងាញ់ និងបន្លែសរីរាង្គ ដើម្បីទទួលទានដោយខ្លួនឯង។

គំនិតក្នុងការបង្កើតសួនច្បារនេះ បានមកពីម្តាយចិញ្ចឹមម្នាក់ឈ្មោះ ស្រិន សុផល ដែលបានផ្តួចផ្តើមកម្មវិធីចូលរួមជាមួយសហគមន៍ ដើម្បីបង្ហាញពីតម្លៃនៃការយកចិត្តទុកដាក់ និងការផ្តល់ឱ្យដល់អ្នកដទៃ។ កាលពីដើមខែកុម្ភៈ យុវជននៅសុវណ្ណកុមារ ក៏បានចែកសម្ភារសិក្សា ដល់សិស្សនៅសាលាបឋមសិក្សាក្នុងស្រុកមួយ។ សុផល បានលើកទឹកចិត្តឲ្យកុមារទាំងអស់ យកចិត្តទុកដាក់ចំពោះអង្គការ ដោយធ្វើការបង្កើតសួនបន្លែនៅក្នុងអង្គការ។

អត្ថប្រយោជន៍នៃការធ្វើសួនច្បារនៅក្នុងអង្គការ មានច្រើនយ៉ាងណាស់។ បើតាមលោក ឆាយ ម៉េង ដែលជាអ្នកជំនាញកសិកម្ម និងជានាយកគ្រប់គ្រងក្រុមហ៊ុន «ម្អម» ដែលផ្តោតលើអាហារសុខភាព និងទឹកផ្លែឈើបានលើកឡើងថា ការថែសួនបានផ្តល់នូវឱកាសសម្រាប់ការរៀនសូត្រ ដែលបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃការស្រឡាញ់កសិកម្ម និងបរិស្ថាន។

លើសពីនេះទៅទៀត ការដែលអាចផ្គត់ផ្គង់ខ្លួនរបស់អ្នក បានមានន័យថា អ្នកអាចកាត់បន្ថយថ្លៃដើម និងបង្កើនការឲ្យតម្លៃចំពោះបន្លែដែលបានមក។ អ្នកដឹកនាំយុវជនសុវណ្ណកុមារម្នាក់ បានថ្លែងថា «ខ្ញុំអាចសន្សំប្រាក់បានច្រើនហើយខ្ញុំអាចញ៉ាំបន្លែស្រស់ និងបន្លែដែលខ្ញុំដាំដោយដៃរបស់ខ្ញុំបាន»

«ដូចដែលសុផលបានដឹងហើយថាវាជាពេលវេលាដ៏ល្អសម្រាប់អង្គការ ដែលមានអាហារគ្រប់គ្រាន់សម្រាប់ខ្លួនឯង ពីព្រោះយើងមិនចាំបាច់ពឹងផ្អែកលើទីផ្សារក្នុងស្រុក។ ហើយយុវជន ក៏រៀនចេះជំនាញដាំបន្លែដែលពួកគេ អាចប្រើជំនាញនេះដើម្បីជួយខ្លួនឯងបាននៅពេលក្រោយ»

សុវណ្ណកុមារ មានគម្រោងផ្សេងទៀតសម្រាប់បន្លែទាំងអស់នោះដែរគឺ គម្រោង «Golden Pizza»។ គម្រោងនេះ មានគោលការណ៍សាងសង់ឡដុតធ្វើពីឥដ្ឋ ដើម្បីរៀនធ្វើភីហ្សា ហើយប្រហែលជាប្រែក្លាយវាទៅជាអាជីវកម្មខ្នាតតូចមួយផងដែរ។ ដើម្បីធ្វើភីស្សាឆ្ងាញ់ គេត្រូវការគ្រឿងផ្សំស្រស់ៗ ហើយសួនច្បារដ៏ធំ នឹងថែរក្សាបាននូវការផ្គត់ផ្គង់ ប្រកបដោយនិរន្តរភាពដល់ពួកគេ។

គំនិតផ្តួចផ្តើមសិក្សាផ្អែកលើគម្រោងនេះ គឺជាផ្នែកមួយនៃកម្មវិធីថ្មីនៃសកម្មភាពលើកកម្ពស់យុវជន ផ្តោតសំខាន់ទៅលើជំនាញទន់ រួមមានការធ្វើការជាក្រុម និងការដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត ដែលនឹងជួយយុវជនពេញមួយជីវិត។

សម្រាប់លោក ឆាយ ម៉េង ការមានបន្លែផ្ទាល់ខ្លួនមានន័យថា គ្រួសារគាត់នឹងទទួលបានបន្លែដែលស្រស់ និងមានសុវត្ថិភាព។ លើសពីនេះទៀត ការថែសួន អាចជាសកម្មភាពដ៏សប្បាយរីករាយក្នុងក្រុមគ្រួសារ អាចជួយស្រស់ស្រាយ និងបន្ធូរអារម្មណ៍បាន។

យុវជនសុវណ្ណកុមារម្នាក់ យល់ស្របនឹងអ្នកដឹកនាំយុវជន ដែលបាននិយាយថា «ខ្ញុំពិតជារីករាយ ដែលខ្ញុំអាចសាងសង់សួននេះ ជាមួយគ្រួសារខ្ញុំបាន»