(កណ្ដាល)៖ កម្លាំងនគរបាលស្រុកកៀនស្វាយ បានឃាត់ខ្លួនបុរស ៤នាក់ ខណៈពួកគេកំពុងលេងល្បែងស៊ីសងប្រភេទអាប៉ោង កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះឈ្មោះ គូវ ផាត ភេទប្រុស អាយុ៥៥ ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នគរបាលបានឱ្យភ្នាក់ងារ Fresh News ដឹងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះថា នៅពេលដែលមានប្រជាពលរដ្ឋល្អបានរាយការណ៍មកសមត្ថកិច្ចថា មានគេកំពុងលេងល្បែងស៊ីសង (អាប៉ោង ) នៅចំណុចផ្ទះខាងលើ កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុភ្លាមៗតែម្តង ។

ពេលដែលឃើញនគរបាលទៅដល់ អ្នកលេងល្បែងស៊ីសងទាំងអស់នោះបាននាំគ្នារត់ ប៉ុន្តែកម្លាំងសមត្ថកិច្ចបានឃាត់បានជនសង្ស័យចំនួន០៤នាក់ នឹងវត្ថុតាងមួយ ចំនួន។ ជនសង្ស័យទាំង៤នាក់មានឈ្មោះដូចជា៖

*ទី១៖ ឈ្មោះ ជា វណ្ណះ ភេទប្រុស អាយុ៥០ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិចំការចេក ឃុំព្រៃញី ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ មុខរបរកសិករ ( ឃាត់ខ្លួន )។
*ទី២៖ ឈ្មោះ អ៊ុ ចំរើន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ ( ឃាត់ខ្លួន )។
*ទី៣៖ ឈ្មោះ ឃុន ធី ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ ( ឃាត់ខ្លួន )។
*ទី៤៖ ឈ្មោះ ប៉ិច ឡេងហៃ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ ( ឃាត់ខ្លួន )។

ប្រភពដដែលបានឱ្យដឹងទៀតថា ក្រោយពីធ្វើការបង្រ្កាបរួចកម្លាំងសមត្ថកិច្ចបាននាំយក ជនសង្ស័យទាំង ៤នាក់ និងវត្ថុតាងមកសាកសួរបន្តនៅអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ ដើម្បីចាត់ការបន្តតាមនីតិវិធី។៕