(ភ្នំពេញ)៖ លោកស្រី វ៉ាត ភី កសិករ នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ បានគាស់ឈ្នះ៥០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កាលពីថ្ងៃ១៣ ខែកុម្ភៈកន្លង ទៅ ធ្វើឱ្យម្តាយកូនបីរូប អាចយក ទៅ ប្រាក់សងថ្លៃ ដី ដែលទើបនឹងទិញ មិនទាន់បានមួយខែស្រួលបួលផងនោះ។

លោកស្រីថា៖ «ប៉ុន្តែ៥០លានបានពីវើក នេះ ខ្ញុំនឹងយកទៅសងបំណុល ដី ទំ ហំ ២ហិកតាកន្លះ ដែលទើបទិញ នៅ ខ្វះលុយគេប្រហែល៥០០០ដុល្លារ។ ហើយសល់ប៉ុន្មាននឹងទិញដីស្រែ១ហិកតាទៀតទុកចែកឱ្យកូនតែម្តង ព្រោះនេះ រាប់ថាជាទ្រព្យសំណាងប្រចាំជីវិតហើយ»

លោកស្រីរំឭកការ ឈ្នះថា ៖ «ខ្ញុំឱ្យកូនទៅទិញវើក WURKZ ១កំប៉ុង ពេលដំបូងកូនគាស់អ៊ុតមើលនៅផ្ទះលក់ចាប់ហួយ ដល់តែឃើញលេខ៥០ ស្រាប់តែកូនវារត់មកផ្ទះវិញស្រែកហៅខ្ញុំឱ្យមកជួយអ៊ុត។ ដល់តែគាស់ដាច់ប៉ាច់ចេញ៥០លានរៀល។ ខ្ញុំធ្លាប់តែរំពឹងប្រាក់ខែប្តី ដែលទៅធ្វើការនៅម៉ាឡេស៊ីយកមកសងគេ តែដឹងអីបែរជា១កំប៉ុងពីវើក WURKZ ជាអ្នកដោះបន្ទុកនេះទៅវិញ»