(រុស្ស៊ី)៖ លោកឧកញ៉ា ស្រី ចាន់ថន អ្នកជំនួញម្នាក់នៅកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកុម្ភ ឆ្នាំ២០២០ បានទទួលការចូលជួបលោក អ៊ាត សីលា ឯកអគ្គរាជទូតវិសមញ្ញ និងពេញសមត្ថភាពកម្ពុជា ប្រចាំនៅប្រទេសរុស្ស៊ី ដើម្បីសុំសិក្សាស្វែងយល់ពីការធ្វើជំនួញនៅកម្ពុជា ជាមួយអ្នកជំនួញជនជាតិរុស្ស៊ី ដែលប្រព្រឹត្តទៅនៅស្ថានទូតកម្ពុជាប្រចាំប្រទេសរុស្ស៊ី។

ការចូលជួបជាមួយលោក អ៊ាត សីលា, លោកឧកញ៉ា ស្រី ចាន់ថន បានសុំយោបល់ និងសិក្សាស្វែងយល់បន្ថែមពីគំនិត និងការវិនិយោគជាមួយវិនិយោគិនបរទេសផងដែរ។

ក្នុងឱកាសនោះលោកឧកញ៉ា ស្រី ចាន់ថន សូមថ្លែងអំណរគុណដល់សន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំប្រទេសកម្ពុជា ដែលធ្វើឲ្យលោកឧកញ៉ា អាចទាក់ទាញវិនិយោគ ក្រៅប្រទេសបាន មកអភិវឌ្ឍនៅប្រទេសកម្ពុជា ជាពិសេសតំបន់អភិវឌ្ឍ Skyland 7NG ក្រុមហ៊ុនរបស់លោក ដែលនឹងជួយផ្តល់ការងារធ្វើជូនប្រជាជនមូលដ្ឋានយ៉ាងច្រើន។

លោកឧកញ៉ាក៏សូមអរគុណចំពោះលោក អ៊ាត សីលា ដែលបានអនុញ្ញាតឲ្យលោកបានជួប និងណែនាំបន្ថែមទៅលើគំនិត ដែលលោកសុំសិក្សាស្វែងយល់ពីការធ្វើវិនិយោគជាមួយវិនិយោគិន បរទេស ដែលឯកអគ្គរាជទូត បាននែនាំឲ្យលោកបានស្គាល់អ្នកវិនិយោគិន ជាជនជាតិរុស្ស៊ី ចង់មកសហការជាមួយលោកបន្ថែមទៀតផងដែរ៕