(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតទឹកក្រូចអាយស៍ កូឡា នឹងរៀបចំជំនួបរវាងតារាចម្រៀង Original Song គឺ SMALLWORLD SMALLBAND ក្រុមតូច និងប្រិយមិត្តគាំទ្ររបស់ពួកគេ នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ខាងមុខនេះចាប់ពីវេលាម៉ោង ៤រសៀល នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល ជាន់ទី៣ ដើម្បីជាកិច្ចស្វាគមន៍ដល់មុខងារថ្មីរបស់ពួកគេ ក្នុងនាមជាទូតសុឆន្ទៈ ផ្លូវការតំណាងម៉ាកផលិតផលទឹកក្រូច អាយស៍ កូឡា។

លោកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរៀបរាប់ពីកម្មវិធីគោល មួយចំនួនថា៖ « នៅក្នុងកម្មវិធីនេះនឹងមានការប្រកាសស្វាគមន៍ជាផ្លូវការ និងអបអរសាទរនូវការចាប់ផ្តើម ភាពជាដៃគូរវាងទឹកក្រូច IZE Cola និង SMALLWORLD SMALLBAND ក្រុមតូច ការប្រគំតន្ត្រី និងថតរូបជាមួយអ្នកគាំទ្រ និងកាដូអនុស្សាវរីយ៍ផ្សេងៗពីក្រុមតូចផងដែរ»

លោកស្រី ក៏សូមគោរពអញ្ជើញប្រិយមិត្តដែលគាំទ្រ SMALLWORLD SMALLBAND ក្រុមតូចឱ្យមកចូលរួមដោយសេរីជាភ្ញៀវកិត្តយស និងជាសាក្សីនៃការស្វាគមន៍ជាផ្លូវការនៃមុខងារថ្មី ជាទូតសុឆន្ទៈតំណាងទឹកក្រូចអាយស៍ កូឡាផងដែរ៕