(ភ្នំពេញ)៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានស្នើឱ្យអាជ្ញាធរគ្រប់រាជធានី-ខេត្ត ដែលជាប់ដងទន្លេ ត្រូវរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង និងការសម្អាតទន្លេ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ ក្រោមប្រធាបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១៣-១៥ ខែកុម្ភៈខាងមុខ។

តាមលិខិតដែល Fresh News ទទួលបាននាថ្ងៃទី១៩ ខែកុម្ភៈនេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានស្នើឱ្យអភិបាលរាជធានី-ខេត្តនៅតាមបណ្ដាខេត្តជាប់មាត់ទន្លេ រៀបចំកម្មវិធីចំនួន ២ រួមមាន៖ កម្មវិធីបញ្ជ្រាបការយល់ដឹងអំពីអត្ថប្រយោជន៍នៃទន្លេ និងកម្មវិធីសម្អាតទន្លេនៅចន្លោះថ្ងៃទី១៣-១៥ ខែកុម្ភៈ។

ខាងក្រោមនេះ ជាលិខិតរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត៖