(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរទិវាសិទ្ធនារីអន្ដរជាតិ ៨មីនា បុរី ឡុងនី បានប្រកាសផ្តល់ជូនដ៏អស្ចារ្យពីគ្រប់គម្រោងទាំងអស់របស់បុរីឡុងនី សម្រាប់អតិថិជន ដែលធ្វើការកក់ ឬជាវប្រភេទផ្ទះវីឡាភ្លោះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២០ នឹងមានឱកាសទទួលបានកាដូរពិសេសពីបុរីឡុងនី រួមមាន សាឡុង និងទូរទឹកកក ជាមួយការបង់រំលស់ ដោយគ្មានការប្រាក់ និងមិនចាំបាច់មានប្រាក់កក់។

បុរីឡុងនីគំរោងទី ២,៣ និងទី៤ ជាគំរោងបុរីដែលស្ថិតនៅលើខ្សែផ្លូវតែមួយ គឺផ្លូវ៣០ម៉ែត្រ និង៦០ម៉ែត្រ ដែលជាជំរើសទី១ របស់អតិថិជនដែលមានបំណងចង់បានវីឡា ប្រណីត បែបក្លាសិក ទំនើប ស្រស់ស្អាត អាចនិយាយថា ជាវីឡានៃក្តីស្រមៃដែលលោកអ្នកចង់បាន ដែលស្ថិតនៅលើទីតាំងល្អ ផ្ដល់នូវផាសុខភាព សុវត្ថិភាពជាចម្បង ដែលធ្វើឲ្យអតិថិជនទាំងអស់រស់នៅ ប្រកបដោយភាពកក់ក្ដៅ ស្ងប់ស្ងាត់ និងអាចប្រកបអាជីវកម្មបានថែមទៀតផង។

លោកអាចជ្រើសរើសប្រភេទផ្ទះបានដូចជា ផ្ទះល្វែង (Shop House), វីឡាកូនកាត់ A. (Link-A Villa), វីឡាកូនកាត់ B. (Link-B Villa), វីឡាភ្លោះ (Twin Villa), វីឡាទោល (Queen Villa) និងវីឡាឃីង ( king Villa)។ បុរីឡុងនី ក៏មានការធានាពីការជម្រាបទឹកផងដែរ ដោយបានសហការណ៏ជាមួយឯកទេសជំរាបទឹកបូទីកា។

* ទីតាំងគំរោង២៖ ផ្លូវ៣០ម៉ែត្រ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (បត់ឆ្វេងត្រង់ស្តុបអាងទឹកផ្លូវវេងស្រេង ប្រហែល៧០០ម៉ែត្រ)។
* ទីតាំងគំរោង៣៖ ផ្លូវ៦០ម៉ែត្រ សង្កាត់ព្រៃស ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ( បត់ស្តាំប្រហែល៤០០ម៉ែត្រ ពីផ្លូវបំបែកជា៤ ផ្លូវព្រៃស និងផ្លូវ៦០ម៉ែត្រ)។
* ទីតាំងគំរោង៤៖ នៅម្តុំផ្សារចំការដូង លើផ្លូវ៦០ម៉ែត្រ (ផ្លូវព្រៃស) កែងនឹងផ្លូវ៦០ម៉ែត្រចិន

រួសរាន់ឡើងកុំឲ្យឱកាសដ៏អស្ចារ្យនេះកន្លងផុតទៅឲ្យសោះព័ត៌មានលម្អិត៖ ០១១ ៨៨១ ១៥៨ , ០១០ ៨៨១ ១៥៨, ០១២ ៦៤២ ៣៣៣, ០៩៣ ៦៤២ ៣៣៣, ០១៧ ៧៨២ ៧៧៧, ០៩៨ ៧៨២ ៧៧៧៕