(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសាំងធម្មតាត្រូវលក់តម្លៃ ៣,៥០០រៀលក្នុងមួយលីត្រ និងម៉ាស៊ូតលក់ ក្នុងតម្លៃ ៣,២៥០រៀលក្នុង១លីត្រ។

ការកំណត់ថ្លៃថ្មីនេះឃើញថាចុះថ្លៃបន្តិចបើធៀបនឹង១៥ថ្ងៃមុន ដែលសាំងធម្មតាតម្លៃ ៣,៥៥០រៀល និងម៉ាស៊ូត៣,៤០០រៀលក្នុង១លីត្រ៕