(ភ្នំពេញ)៖ ដោយសង្កេតឃើញថាឪពុក-ម្តាយក្នុងយុគសម័យថ្មីនេះ មានភាពមមាញឹកច្រើន និងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់មើលថែកូនៗ រមែងទិញនៅឧបករណ៍អេឡិចត្រូនិច ឬក៏បញ្ជូនកូនៗរបស់គាត់ ទៅរៀនពេញមួយថ្ងៃតែម្តង ដោយមិនបានគិតគូរ និងចំណាយពេលវេលាសម្រាប់ បុត្រធីតារបស់ខ្លួនឡើយ, ដោយសារតែមើលឃើញបែបនេះ ក្រុមហ៊ុន AIA បានរៀបចំកម្មវិធីដ៏ពិសេសមួយ ស្តីអំពី «តម្លៃនៃពេលវេលារបស់អ្នកសម្រាប់បុត្រធីតា» ដើម្បីឲ្យឪពុកម្តាយយល់កាន់តែច្បាស់ពីកូនៗ និងតម្រូវការរបស់ពួកគេ។

កម្មវិធីនេះធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមណែនាំដោយលោក លីម ដោសាន ដែលលោក គឺជានាយកនៃសាលាអន្តរជាតិ អេស ស៊ី អាយ អេ។

សម្ព័ន្ធភាពរវាងអ្នក និងកូនៗ គឺជាវត្ថុដ៏មានតំលៃបំផុតដែលឪពុកម្តាយ អាចផ្តល់ឲ្យកូនៗបាន ពេលវេលាដែលលោកអ្នកបានផ្តល់ឲ្យកូនៗនោះ នឹងអាចជួយពួកគាត់ឲ្យបង្កើនភាពជឿជាក់ បង្កើនភាពជាម្ចាស់ការបង្កើតភាពវិជ្ជមានលើខ្លួនឯង និងមានភាពជាខ្លួនឯងច្រើនជាងមុន។ អ្នកអាចបង្កើតចំណងទំនាក់ទំនង ទៅកាន់ពួកគេបានច្រើនទម្រង់រួមមាន៖ និយាយលេងជាមួយពួកគាត់ ស្តាប់អ្វីដែលពួកគាត់និយាយ ចូលរួមលេងកីឡាជាមួយពួកគាត់ ហើយអ្វីដែលអ្នកមិនគួររំលងនោះគឺ ផ្តល់អារម្មណ៍នៃក្តីស្រលាញ់ ដែលអ្នកមានចំពោះគាត់ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

ដើម្បីចូលរួមចំណែកក្នុងការយកចិត្តទុកដាក់ទៅលើសុខភាពកូនៗ និងពេលដ៏ជិតស្និតរបស់អ្នក និងបុត្រធីតា ក្រុមហ៊ុន AIA ក្រោមការចាប់ដៃគូយ៉ាងជិតស្និតជាមួយក្លិប Tottenham Hotspur នឹងផ្តល់ជូនអាហារូបករណ៍ហាត់បាល់ទាត់លំដាប់អន្តរជាតិហៅថា AIA Elite Football Camp រយៈពេល៦ថ្ងៃ ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នៅរមណីដ្ឋានសុខភាព និងពហុកីឡដ្ឋាន ឈ្មោះ Thanyapura Health & Sports Resort នៅភូកេត ប្រទេសថៃ។ ការហ្វឹកហាត់បាល់ទាត់ពិសេសនេះ នឹងធ្វើឡើងដោយគ្រូបង្វឹកសម្រាប់ការអភិវឌ្ឍសាកលពីក្លិបបាល់ទាត់ Spurs ផ្ទាល់ សម្រាប់កុមារា កុមារី ដែលមានអាយុចាប់ពី៩-១៤ឆ្នាំ រហូតដល់ទៅ ៤៨នាក់ពីកម្ពុជា ដោយផ្តោតលើជំនាញបាល់ទាត់ អាហារូបត្ថម្ភ និងសុខភាពផ្លូវចិត្ត។

អ្នកអាចចាប់យកឱកាសពិសេសនេះ សម្រាប់កូនៗ ឬក្មួយៗរបស់អ្នក ដោយទទួលយកការការពារពី AIA ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ព្រមទាំងបញ្ជូនពួកគេមកកាន់វគ្គហាត់បាល់ទាត់បង្ហាញសមត្ថភាព ក្រោមការវាយតម្លៃដោយគ្រូបង្វឹក Spurs ផ្ទាល់នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៨៖០០ ដល់ម៉ោង១០៖០០ព្រឹក នៅកីឡដ្ឋាន AIA Stadium។

ការជ្រើសរើសផ្តល់អាហារូបករណ៍ ក្នុងវគ្គហាត់បាល់ទាត់បង្ហាញសមត្ថភាពនេះ នឹងត្រូវធ្វើឡើងដោយពិនិត្យមើលលើសមត្ថភាពបាល់ទាត់ និងបុគ្គលិកលក្ខណៈរបស់កុមារា កុមារីដែលចូលរួម ដោយផ្អែកលើបទដ្ឋានវាយតម្លៃរបស់ក្លិប Spurs ផ្ទាល់។

ក្រៅពីអាហារូបករណ៏លំដាប់អន្តរជាតិខាងលើនេះ AIA ក៏បានផ្តល់ជូនឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើន ទៅកាន់អតិថិជន ដែលទទួលយកការការពារពី AIA កន្លងមកថ្មីៗនេះ រួមមាន៖ មាសសុទ្ធ ៣.៨៨តំឡឹងចំនួន១រង្វាន់, ឧបករណ៍បំពងសំលេង (Home Theatre) និងទូរទូស្សន៍ ៥០អ៊ីញចំនួន២រង្វាន់, ទូរស័ព្ទ iPhone ១១Pro (២៥៦GB) ចំនួន៥រង្វាន់ រួមទាំងរង្វាន់ផ្សេងៗទៀតដែលបានចាប់ឆ្នោតផងដែរ៕