(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០ បានធ្វើបាឋកថា ស្តីពីកំណែទម្រង់កម្មវិធីសិក្សា និងវិធីសាស្រ្តបង្រៀនដល់គ្រូឧទេ្ទស និងគរុនិស្សិត នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ព្រមទាំងនាយកសាលាគរុកោសល្យទូទាំងប្រទេស និងបុគ្គលិកអប់រំ។

បាឋកថាខាងលើនេះ ជាផ្នែកមួយនៃបាឋកថាប្រចាំខែ ស្តីពីប្រធានបទពាក់ព័ន្ធផ្សេងៗ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងផ្សព្វផ្សាយគោលនយោបាយក្រសួងអប់រំ យុវជន និងកីឡា ដោយបន្ស៉ីទៅនឹងចក្ខុវិស័យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាផ្សារភ្ជាប់ទ្រឹស្តីជាមួយការអនុវត្ត៕