(ភ្នំពេញ)៖ ជាមួយនឹងពេលវេលាដ៏លំបាកដែលកំពុងជះឥទ្ធិពលដល់ប្រទេសកម្ពុជា និងតំបន់អាស៊ីដទៃទៀត ដែលអាចធ្វើឱ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះបន្តិចនោះក្រុមហ៊ុន រថយន្ត MG បានជំរុញទំនុកចិត្តដល់គ្រួសារកម្ពុជា ក្នុងគោលបំណងការផ្តល់ជូនភាពដ៏ទាក់ទាញនៅក្នុងសាមគ្គីភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការបើកយុទ្ធនាការ ការទិញទំនិញប្រកបដោយសុវត្ថិភាព។

យុទ្ធនាការការទិញទំនិញដោយសុវត្ថិភាពនេះ រួមបញ្ចូលទាំងការធានាគុណភាពស្តង់ដាររយៈពេល ៣ឆ្នាំ ជាមួយនឹងការពន្យារហូតដល់ ៥ឆ្នាំ សម្រាប់រថយន្តប្រណិតម៉ាក MG RX8 ភ្ជាប់មកជាមួយនឹងជម្រើសផ្នែកខាងក្នុងថ្មីដ៏ទាក់ទាញ។ រថយន្តMG RX8 កំពុងក្លាយជាម៉ូដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុនMG បន្ទាប់ពីរថយន្តMG RX5 លេខ១ និងលេខ២ គឺរថយន្តMG ZS ។

ក្រុមហ៊ុន MG ដឹងថាការទិញរថយន្តនៅលើទីផ្សារដោយគ្មានការធានាត្រឹមត្រូវ អាចនាំឱ្យមានបញ្ហាធំសម្រាប់ម្ចាស់រថយន្តទាំងអស់។ នោះហើយជាមូលហេតុ ដែលក្រុមហ៊ុន MG ចង់ផ្តល់ជូនអតិថិជនទាំងអស់ជាមួយនឹងការបន្ថែមការធានាថ្មី រួមទាំងតម្លៃលក់ដ៏ពិសេសរបស់រថយន្តMG RX8 ផងដែរ។ ការដក EBA ធ្វើឱ្យប្រទេសកម្ពុជាស្ថិតក្នុងស្ថានភាពតានតឹង ប៉ុន្តែវាមិនទាន់ដាច់ស្រេចនោះទេ។

ក្រុមហ៊ុន MG បានយល់អំពីការគិតគូររបស់អតិថិជននៅក្នុងព្រឹត្តិការណ៍នេះ និងរបៀបដែលធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់ពួកគេអាចរីកចម្រើនបានក្នុងរយៈពេល ១២ ខែបន្ទាប់ ដែលនោះហើយជាមូលហេតុធ្វើឱ្យក្រុមហ៊ុន MG ផ្តល់ជូននូវជម្រើសដែលមានតំលៃសមរម្យបំផុតនៅលើទីផ្សារ ជាមួយនឹងប្រភេទ Crossover ដែលចាប់ផ្តើមនៅតម្លៃក្រោម ៣០,០០០ដុល្លារ និងជាង ៤០,០០០ដុល្លារ សម្រាប់រថយន្តប្រភេទ SUV ៥កៅអី និងរថយន្តប្រភេទ SUV ប្រណីត ៧កៅអី នៅតម្លៃជាង ៦០,០០០ដុល្លារ ដែលពួកគេទាំងអស់នេះមានតម្លៃតាមប្រភេទរៀងៗខ្លួន។

ក្រុមហ៊ុន MG នឹងត្រៀមខ្លួនដើម្បីពិភាក្សាជាមួយអតិថិជនរបស់ខ្លួន នៅពេលដែលបានយល់ពីការព្រួយបារម្ភរបស់ពួកគេសម្រាប់រយៈពេល១២ ខែបន្ទាប់នេះ ហើយពួកគេនឹងមានអារម្មណ៍ថា វិស័យឯកជនបានជួយដល់សេដ្ឋកិច្ច ក្នុងការងើបឡើងវិញតាមរយៈការខិតខំប្រឹងប្រែងសម្របសម្រួលនៃតម្លៃទំនិញ។

ទោះបីប្រទេសកម្ពុជាបានរួចផុតពីករណីមេរោគកូរ៉ូណាថ្មីឬ Covid-19 នេះក៏ដោយ ក៏រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់គិតគូរគ្រប់បែបយ៉ាងដល់ប្រជាជនផងដែរ។ នៅពេលអតិថិជន ចូលមកបន្ទប់តាំងបង្ហាញ ក្រុមការងារផ្នែកលក់របស់ក្រុមហ៊ុន បានអនុវត្តបទប្បញ្ញត្តិយ៉ាងតឹងរឹងទាក់ទងនឹងអនាម័យដើម្បីការពារពីមេរោគថ្មីនេះ។ ពួកគេអាចពិភាក្សា ដោយមានទំនុកចិត្តជាមួយសហការីផ្នែកលក់របស់ក្រុមហ៊ុន MGទាំងអស់ដែលបានត្រួតពិនិត្យជាប្រចាំ៕