(ភ្នំពេញ)៖ ក្រុមហ៊ុន SK Richest Attraction Co.,Ltd ដែលជាក្រុមហ៊ុនទទួលសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខផលិតផល Hair Spray Premium ក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីសិក្ខាសាលា «អាថ៌កំបាំងដ៏អស្ចារ្យសម្រាប់ជីវិត» ដើម្បីចែករំលែកចំណេះដឹង និងវិធីសាស្ត្រល្អៗ ក្នុងការពង្រីកអាជីវកម្ម លក់ផលិតផលតាមប្រព័ន្ធ Online និងធ្វើការប្រគល់ពានរង្វាន់ ដល់តំណាងចែកចាយឆ្នើម ដែលមានសមត្ថភាពលក់ខ្លាំងជាងគេទាំង១០០នាក់ ក្នុងចំណោមតំណាងចែកចាយប្រមាណ១,០០០នាក់។

អ្នកនាង សុន កណ្ណិកា ប្រធានក្រុមហ៊ុន SK Richest Attraction Co.,Ltd បានឲ្យដឹងថា ការរៀបសិក្ខាសាលារយៈពេលមួយថ្ងៃនេះ ធ្វើឡើង ដើម្បីចែករំលែកគន្លឹះនៃការលក់ជោគជ័យ ដល់តំណាងចែកចាយរបស់ផលិតផល Hair Spray Premium ដែលជាផលិតផលថ្មី កំពុងទទួលបានការគាំទ្រពីសំណាក់ អ្នកប្រើប្រាស់កម្ពុជា ជាពិសេសមិត្តស្រ្ដី ដែលចង់ប្ដូរពណ៌សក់ប្លែកៗ និងស្អាតៗបានខ្លួនឯង ដោយមិនចាំបាច់ចំណាយពេលយូរ និងលុយកាក់ច្រើន។

អ្នកនាងបន្តថា ផលិតផលបាញ់ពណ៌សក់ Hair Spray Premium មាន៨ពណ៌ប្លែក ដែលអ្នកប្រើប្រាស់អាចជ្រើស បានសម្រាប់បាញ់លើសក់ គ្មានក្លិនឆួល មិនជាប់ប្រឡាក់អាវ មិនកក មិនស្អិត មិនប្រតាក និងងាយស្រួលលាងស្អាតពេលចង់ប្ដូរពណ៌ថ្មី ដោយគ្រាន់តែកក់សក់នឹងសាប៊ូជាការស្រេច។ ការនាំចូល Hair Spray Premium វាមិនមែនជារឿងចៃដន្យ។

អ្នកនាង សុន កណ្ណិកា បានបន្ថែមថា អ្នកនាងបានដេកស្រមៃគិតជិតមួយឆ្នាំថា បើមានផលិតផលបែបនេះ ក៏ល្អព្រោះខ្ញុំក៏ជាអ្នកចូលចិត្តប្ដូរពណ៌សក់ ប៉ុន្តែការប្ដូរពណ៌សក់ ម្ដងត្រូវចំណាយពេលយូរ ថវិកាច្រើននិងអាចធ្វើឲ្យខូចសក់ថែមទៀត។ ក្រោយមកខ្ញុំក៏ចាប់ស្វែងរកលើអ៊ីនធើណែត ខ្ញុំបានរកឃើញផលិតផលហ្នឹង ហើយក៏ចាប់ ផ្ដើមទំនាក់ទំនងក្លាយជាក្រុមហ៊ុនទទួលសិទ្ធិនាំចូលផ្ដាច់មុខតែម្តង។

ប្រធានក្រុមហ៊ុន SK Richest Attraction Co.,Ltd ខាងលើបានបញ្ជាក់ថា ផលិតផលបាញ់ពណ៌សក់ Hair Spray Premium ទើបត្រូវបាននាំចូលមកទីផ្សារកម្ពុជា បានជាងមួយខែប៉ុណ្ណោះ ប៉ុន្តែផលិតផលនេះ មានការគាំទ្រយ៉ាងច្រើនពីអ្នកប្រើប្រាស់ ក៏ព្រោះតែគុណភាពដ៏ល្អ និងងាយស្រួលពេលចង់ផ្លាស់ប្ដូរពណ៌ម្ដង ទើបធ្វើឲ្យផលិតផលមួយនេះ រីកសាយយ៉ាងលឿនក្នុងស្រទាបយុវវ័យកម្ពុជា៕