(ភ្នំពេញ)៖ អតិថិជន និងអ្នកគាំទ្រដែលបានចូលរួមកម្មវិធីទស្សនាការផ្សាយផ្ទាល់ការប្រកួតបាល់ទាត់លីកកំពូលអង់គ្លេស ដោយមានការសម្តែងជូនពិសេសពីក្រុមតូច SWSB និងក្រុម Mustache Band ផងនោះអាចនឹងចាប់អារម្មណ៍ថាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា បានតុបតែងក្លោងទ្វា នៅតាមផាប់នីមួយៗ ដោយមានឈ្មោះ Etihad Stadium ដែលបង្កប់នូវចម្ងល់ថាតើឈ្មោះនោះមានន័យដូចម្តេច។

Etihad Stadium គឺជាកីឡដ្ឋានបាល់ទាត់ដ៏ធំ និងល្បីលំដាប់លេខរៀងទី ៦ សម្រាប់ការប្រកួតក្របខណ្ឌ Premiere League នៅចក្រភពអង់គ្លេសដែលស្ថិតក្នុងទីក្រុង Manchester ហើយក៏ជាកន្លែងហ្វឹកហាត់បាល់ទាត់ជាប្រចាំរបស់ក្លឹប Manchester City និង ការប្រកួតផ្សេងៗរាល់ពេលដែលក្រុម Manchester City ធ្វើជាម្ចាស់ផ្ទះផងដែរ។

កីឡដ្ឋាន Etihad ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០០២ ដើម្បីទទួលរៀបចំប្រកួតអូឡាំពិក នៅឆ្នាំនោះ ហើយកីឡដ្ឋាននេះ អាចផ្ទុកអ្នកចូលរួមទស្សនាផ្ទាល់រហូតដល់ ៥៥,០៩៧ នាក់ ដោយឡែកនៅពេលបច្ចុប្បន្នកីឡដ្ឋានមួយនេះ ក៏ត្រូវបានប្រើប្រាស់សម្រាប់ប្រកួតជើងឯកកីឡាប្រដាល់ពិភពលោក និងប្រកួតលីកបាល់ឱបចក្រភពអង់គ្លេសផងដែរ។

កីឡដ្ឋាន Etihad នេះត្រូវបានសាងសង់ឡើងដោយចំណាយថវិកាជាង ១៤៤ លានដុល្លារ ក្រោយមកកីឡដ្ឋាននេះទទួលបានការកោតសរសើលើរចនាបថរបស់ខ្លួន និងឈ្នះបានពានរង្វាន់ពីវិទ្យាស្ថានភូមិន្ទនៃស្ថាបត្យកម្មអង់គ្លេស ឆ្នាំ២០០៤ និងពានរង្វាន់លើការច្នៃប្រឌិតថ្មីឆ្នាំ២០០៣ ពីវិទ្យាស្ថានវិស្វកម្មសំណង់សម្រាប់ការរចនាប្រកបដោយភាពពិសេស។

 កីឡដ្ឋាននេះក៏បើកទទួលស្វាគមន៍ភ្ញៀវចូលទស្សនាជាប្រចាំផងដែរគឺចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ពីម៉ោង ១០៖៣០នាទីព្រឹកតទៅ ដោយគ្រាន់តែបង់ថ្លៃសំបុត្រចូលទស្សនាតម្លៃប្រហែល២៣ដុល្លារក្នុងម្នាក់ សម្រាប់មនុស្សពេញវ័យ។

ដោយសារតែភាពល្បីល្បាញរបស់ក្លឹប និងប្រាក់ចំណូលដែលរកបានពីការចូលទស្សនា ការលក់វត្ថុអនុស្សាវរីយ៍ និង ភាពជាដៃគូសហពាណិជ្ជកម្មផ្សេងៗរបស់ក្លឹបបានធ្វើអោយក្លឹប Manchester City ជាក្លឹបល្បីខ្លាំងមួយលើពិភពលោក។

ដូច្នេះក្នុងនាម ស្រាបៀរ កម្ពុជា ជាដៃគូល្អឥតខ្ចោះមួយរបស់ក្លឹបទើបស្រាបៀរ កម្ពុជាលើក យកក្លោងទ្វាររបស់ក្លឹបអោយអ្នកគាំទ្របានស្គាល់៕