(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើង និងតែងតាំងព្រះឋានៈ សម្ដេចព្រះសង្ឃ នៃគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ចំនួន០៣ព្រះសង្ឃ។

យោងតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបង្ហាញថា សម្ដេចព្រះសង្ឃទាំង៣ព្រះអង្គនោះរួមមាន៖

ទី១៖ សម្ដេចព្រះពោធិ៍វង្ស អំ លីមហេង ឲ្យឡើងជា សម្ដេចព្រះសង្ឃនាយករងទី១
ទី២៖ សម្ដេចព្រះវ័នរ័ត ណយ ច្រឹក ឲ្យឡើងជា សម្ដេចព្រះសង្ឃនាយករងទី២
*ទី៣៖ សម្ដេចព្រះឧត្តមវង្សា មួង រ៉ា ឲ្យឡើងជា សម្ដេចព្រះសង្ឃនាយករងទី៣៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖