(ភ្នំពេញ)៖ ខុនដូ អិល បឹងទំពុន គឺជាគម្រោងខុនដូបែបទំនើបកម្ពស់ ២៧ជាន់ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកដែលមានកេរ្តិ៍ឈ្មោះ ល្បីល្បាញ និងរីកចម្រើនយ៉ាងឆាប់រហ័សបំផុតគឺក្រុមហ៊ុន LCPP Residence Co., Ltd ដែលត្រូវបានបង្កើតឡើងកាលពី៦ឆ្នាំមុន ហើយចាប់តាំងពីបានបង្កើតឡើងមក ក្រុមហ៊ុនបានប្រែខ្លួនក្លាយទៅជាអ្នកដឹកនាំឈានមុខគេ នៅក្នុងវិស័យអភិវឌ្ឍន៍ខុនដូទំនើបដែលមានតម្លៃសមរម្យសម្រាប់អតិថិជន។

ខុនដូ អិល បឹងទំពុន គឺជាគម្រោងទី៦របស់ក្រុមហ៊ុន មានទីតាំងស្ថិតនៅផ្លូវលេខ ៦៩RD ច្រកចូលតាមខ្លោងទ្វាវត្តដំបូកខ្ពស់ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជាខណ្ឌមួយក្នុងរាជធានីភ្នំពេញ ដែលកំពុងមានការរីកលូតលាស់ខ្លាំងផ្នែកអចលនទ្រព្យ តួយ៉ាងយើងឃើញមានការអភិវឌ្ឍន៍គម្រោងថ្មីៗជាច្រើនរួមមាន លំនៅដ្ឋាន អគារការិយាល័យ និងគម្រោងផ្សេងៗទៀតក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈពេលដែលទីក្រុងភ្នំពេញកំពុងតែត្រូវបានពង្រីក។

ខុនដូ អិល បឹងទំពុន គឺជាគម្រោងដែលមានទីតាំងល្អ ផ្លូវ២៧១ កែង ផ្លូវ៣៧១ និងមានសក្តានុពលច្រើន។ គម្រោងនេះត្រូវបានព័ទ្ធជុំវិញដោយសាលារៀន ផ្សារ និង តំបន់ពាណិជ្ជកម្មកណ្តាលរបស់ទីក្រុង។ អ្វីដែលកាន់តែពិសេសនោះគឺធ្វើដំណើរត្រឹមតែ២ទៅ៥នាទី នឹងទៅដល់ផ្សារទំនើប ជីប ម៉ុង ២៧១, ផ្សារទំនើប ប៉េង ហួត ដាយមិន ផ្លូវ៦០ម៉ែត្រ និងគម្រោង ផ្សារទំនើប AEON3 នៅតាមផ្លូវសម្តេចតេជោ ហ៊ុន សែន ៦០ម៉ែត្រ។ ធ្វើដំណើរត្រឹមតែ២០នាទីប៉ុណ្ណោះ ឆ្ពោះទៅកាន់ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ។ គម្រោងនេះគឺជាជម្រើសដ៏ល្អបំផុត ចំពោះលំនៅដ្ឋានសម្រាប់គូស្វាមីភរិយាដែលជាអ្នកធ្វើការ ឬអ្នកធ្វើការដែលនៅលីវ ហើយចង់មានផ្ទះផ្ទាល់ខ្លួនដំបូង។

លើសពីនេះទៅទៀតអ្នករស់នៅក្នុង ខុនដូ អិល បឹងទំពុន នឹងរីករាយជាមួយបរិក្ខារដ៏អស្ចារ្យជាច្រើន ដែលអាចរកបាននៅក្នុងបរិវេណអគារផ្ទាល់រួមមាន៖ អាងហែលទឹក កន្លែងហាត់ប្រាណ កន្លែងស្ទីម អាងត្រាំទឹកក្ដៅទឹកត្រជាក់ សួនច្បារ និងទីធ្លាទំនេរផ្សេងទៀត។ គម្រោងអគារនេះភ្ជាប់មកជាមួយជណ្តើរយន្ត អ៊ិនធើណេត ទូរទស្សន៍ខ្សែកាប ប្រព័ន្ធរោទិ៍ពេលមានអាសន្ន កំាមេរ៉ាសុវត្ថិភាព បំពង់ពន្លត់អគ្គីភ័យ និងម៉ាស៊ីនភ្លើងបម្រុង។

ក្រុមហ៊ុន LCPP Residence Co., Ltd, ជាក្រុមហ៊ុននៅពីក្រោយការអភិវឌ្ឍន៍ខុនដូទំនើប ដែលមានតំលៃសមរម្យជាច្រើន ដែលត្រូវបានគេស្គាល់ជាទូទៅថាគម្រោង អិល រេស៊ីដិន (L Residence) ក្នុងចំណោមប្រជាជនកម្ពុជា និងជនបរទេស។ គិតមកត្រឹមពេលនេះក្រុមហ៊ុន LCPP Residence Co., Ltd បានបង្កើតគម្រោងខុនដូចំនួន ៧ នៅទូទាំងរាជធានីភ្នំពេញរួមមាន៖ ខុនដូ អិល បឹងត្របែក, ខុនដូ អិល សុវណ្ណ, ខុន ដូអូឡាំពិក, ខុនដូ អិល ប៊ីខេខេ, ខុនដូ អិល បឹងត្របែក ២, ខុនដូ អិល បឹងទំពុន, និង ខុនដូ អិល បុរីកីឡា។ ថ្មីៗនេះក្រុមហ៊ុនក៏បានប្រកាសពីគម្រោងទី៨ ផងដែរប៉ុន្តែមិនទាន់បានបង្ហាញពីទីតាំងច្បាស់ លាស់របស់គម្រោងនៅឡើយទេ។

អ្វីដែលកាន់តែពិសេសទៀតនោះគឺ ការបង់ប្រាក់ងាយៗ អាចបត់បែនបាន, តម្លៃធូថ្លៃ បើព្រៀបធៀបទៅនឹងគម្រោងរបស់ក្រុមហ៊ុនផ្សេង, ទីតាំងកណ្តាលទីក្រុងភ្នំពេញ។

ព័ត៌មានលំអិតសូមទាក់ទងមកការិយាល័យលក់៖ ដីឡូតិ៍លេខ១១៥ ផ្លូវលេខ ២៩២ សង្កាត់អូឡាំពិក ខណ្ឌចំការមន ក្រុងភ្នំពេញ។ ទូរស័ព្ទលេខ ០៩២ ៦៦៦ ៧៦៣ / ០៨៧ ៧២០ ០០៦ / ០៦៦ ៦៦៦ ៧៣៧ Email: [email protected] / [email protected]