(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៦ករណី ក្នុងនោះករណីប្រើប្រាស់៦ករណី និងជួញដូរ១០ករណី ឃាត់ខ្លួនជនសង្ស័យ៤៨នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ៧ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១,០១៥ករណី ឃាត់មនុស្ស២,០៣១នាក់ (ស្រី១២៥នាក់)៕