(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំវគ្គផ្សព្វផ្សាយ «ច្បាប់ស្តីពីសំណង់» សម្រាប់អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ លើកទី២ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ។ នេះបើតាមការជូនដំណឹងរបស់ក្រសួងរៀបចំដែនដី។

វគ្គផ្សព្វផ្សាយនេះ ឧទ្ទេសនាមដោយ លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអភិវឌ្ឍន៍ និងផ្សព្វផ្សាយគោលនយោបាយ និងច្បាប់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖