(ស្វាយរៀង)៖ បុរសខេត្តស្វាយរៀងម្នាក់ឈ្មោះ ពៅ អាន វ័យ៤០ឆ្នាំ ប្រកបរបរជាជាងអារឈើ ហើយគ្រាន់តែមានក្តីស្រមៃត្រឹមទិញត្រាក់ទ័រមួយផ្ទាល់ខ្លួនសោះ ត្រូវរង់ចាំតាំងពីមានកូនទី១ រហូតដល់មានកូន៣នាក់ទើបសម្រេចក្តីស្រមៃមួយនេះបាន ក្រោយមានសំណាងឈ្នះរង្វាន់ទឹកប្រាក់៥០លានរៀល ពីក្រវិលកំប៉ុង ស្រាបៀរកម្ពុជា កាលពីពេលថ្មីៗនេះ។

អ្នកឃុំអំពិល ស្រុករមាសហែករូបនេះ បាននិយាយថា «ខ្ញុំស្រមៃចង់បានត្រាក់ទ័រ១គ្រឿងនេះយូរហើយ តាំងពីមានកូនដំបូងម្ល៉េះដោយសារត្រាក់ទ័រអាចជួយសម្រួល ការងារស្រែចម្ការរបស់ខ្ញុំបានច្រើន។ ម្យ៉ាងវិញទៀត ខ្ញុំក៏អាចយកទៅជួលធ្វើស្រែឱ្យអ្នកស្រុកភូមិបានប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារជាប្រចាំថ្ងៃផងដែរ។ ពេលនេះកូន៣នាក់ ទៅហើយទើបនឹងទិញបានត្រាក់ទ័រ១គ្រឿងនេះដាក់នៅក្នុងផ្ទះ ហើយវាលែងជាសុបិនទៀតហើយ»។

លោក ពៅ អាន បានឲ្យយោបល់អ្នកដែលមានក្តីស្រមៃស្រដៀងលោក គួរបន្តក្ដីស្រមៃនេះដោយអត់ធ្មត់បើទោះជាជួបឧបសគ្គអ្វីមករារាំងប៉ុណ្ណាក៏ដោយ ព្រោះថ្ងៃមួយពួកគេ នឹងជួបសំណាងដូចលោកមិនខាន៕

ពិសាដោយការទទួលខុសត្រូវ!