(ភ្នំពេញ)៖ កំពុងតែជួបប្រទះបញ្ហាប្រាក់កាក់ ព្រោះត្រូវកែសម្រួលលំនៅឋានរបស់ខ្លួន ដែលនៅកៀកនឹងចិញ្ចើមផ្លូវពេក លោក ឱ ច័ន្ទសុកុល រស់នៅក្នុងសង្កាត់ទួលសង្កែរ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ស្រាប់តែត្រូវរង្វាន់៤០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ កាលពីថ្ងៃសៅរ៍ ទី១១ ខែមករា កន្លងទៅ ល្មមអាចដោះស្រាយកង្វល់នេះបាន។

លោកបានរៀបរាប់ថា៖ «ជំពាក់ធនាគារផង ណាត្រូវរើផ្ទះ ដែលស៊ីចិញ្ចើមផ្លូវផង ធ្វើឱ្យខ្ញុំពិបាកចិត្តរាប់ខែមកហើយ ដោយមិនដឹងដោះស្រាយយ៉ាងម៉េច។ គិតតែខំប្រឹងធ្វើការជាជាងជួសជុលរថយន្តផង ហើយយប់ឡើងរត់កង់បីទៀត ដើម្បីសន្សំលុយរើផ្ទះ និងសងធនាគារ»

លោកបានប្រាប់ពីដំណើរដើមទងនៃការត្រូវរង្វាន់យ៉ាងដូច្នេះថា៖ «ខ្ញុំតែងតែហូប វើក WURKZ រាល់ថ្ងៃ។ ថ្ងៃឈ្នះរង្វាន់នោះ ខ្ញុំផឹកវើក WURKZ ជាកំប៉ុងទីពីរ ស្រាប់តែគាស់ភ្លាមឃើញ៤០លានរៀល ខ្ញុំទៅជាភាំង ព្រោះមិនជឿនូវអ្វីដែលបានឃើញ។ គិតៗទៅ គ្រាន់តែវើក WURKZ មួយកំប៉ុងសោះ បានជួយដោះស្រាយវិបត្តិទឹកជិតដល់ច្រមុះរបស់គ្រួសារខ្ញុំ»៕